បច្ចុប្បន្ន ព័ត៌មានស្ដីអំពីកូរ៉េខាងជើង ត្រូវបានសារព័ត៌មានជាច្រើនចាប់អារម្មណ៍ និងចុះផ្សាយ ក្នុង
នោះ មានដំណឹងខ្លះ ឱ្យដឹងថា ប្រជាជនកូរ៉េខាងជើង ក្រលំបាកខ្លាំងជាងអ្វីដែលគេបានដឹង ប៉ុន្ដែក៏
មានរូបភាពបង្ហាញថា កូរ៉េខាងជើង មានការអភិវឌ្ឍច្រើន។ ដូច្នេះ តើប្រជាជនកូរ៉េខាងជើង ពិតជា
ក្រលំបាក ដូចសារព័ត៌មានទាំងឡាយ ដែលតែងតែចុះផ្សាយមុននេះ?

នៅក្នុងកំណត់ហេតុដែលនិយាយអំពីដំណើរទេសចរណ៍ទៅកាន់កូរ៉េខាងជើង កាលពីឆ្នាំ ២០០៣
ភ្ញៀវទេសចរណ៍ ជនជាតិបារាំងម្នាក់ គឺលោក Dominique Garret ដែលរស់នៅ និងធ្វើការនៅក្នុង
ក្រុងសៀងហៃ(ប្រទេសចិន) បានឱ្យដឹង អំពីចំណាប់អារម្មណ៍ដំបូងរបស់ខ្លួន នោះគឺបណ្ដាមហា
វិថីដ៏ធំល្វឹងល្វើយ របស់រដ្ឋធានី ព្យុងយ៉ាង។ នេះក៏ជាចំណាប់អារម្មណ៍រួមរបស់ជនបរទេសដែលធ្លាប់
បានមកដល់កូរ៉េខាងជើង ៖ “គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះមហាវិថីធំទូលាយ ស្អាតបាត និង
អាគារខ្ពស់ស្កឹមស្កៃ។ល។” ។

ចំណាប់អារម្មណ៍នេះ ហាក់ដូចផ្ទុយស្រឡះទៅនឹងចំណាប់អារម្មណ៍របស់មនុស្សដែលបានដឹងអំពី
គ្រោះអត់ឃ្លាន ជនភៀសខ្លួន និងករណីប្រហារជីវិតដ៏ឃោរឃៅរបស់កូរ៉េខាងជើង តាមរយៈសារ
ព័ត៌មាន។ សំណួរថា តើប្រជាជនកូរ៉េខាងជើង ពិតជាមិនវេទនា និងគ្មានការយល់ដឹង អំពីពិភព
លោកខាងក្រៅ?

សូមស្វែងយល់អំពីព័ត៌មានលំអិត មួយចំនួនខាងក្រោម ៖

នៅក្នុងក្រុងព្យុងយ៉ាង មានមហាវិថីជាច្រើន ដែលមានសភាពស្អាតបាត ធំទូលាយ និងមិនធ្លាប់
មានការកកស្ទះចរាចរណ៍

មិនថាតែនៅតាមបណ្ដោយដងផ្លូវក្នុងក្រុង ឬទីប្រជុំជន គេតែងឃើញមានអាគារខ្ពស់ៗ រួមនឹងរុក្ខ
ជាតិខៀវខ្ចី នៅអមសងខាងផងដែរ។ នេះគឺជាអ្វីដែលភ្ញៀវទេសចរណ៍បរទេស បានឃើញ នៅ
ពេលមកដល់ក្រុងព្យុងយ៉ាង នៅថ្ងៃដំបូង។

ប៉ុន្ដែ នៅមិនឆ្ងាយពីក្រុងព្យុងយ៉ាងប៉ុន្មាន គេនឹងបានឃើញបណ្ដាផ្លូវតូចៗ ដែលក្រាលក្រួសក្រហម
ឬដងផ្លូវក្រហេងក្រហូង ដក់ទឹក មានល្បប់ ពិបាកក្នុងការធ្វើដំណើរ។ សងខាងផ្លូវ គឺជាវាលស្រែ ឬ
ដីទំនេរចោល។

ឬមួយផ្លូវឆ្លងកាត់ស្ទឹង ដែលធ្វើឡើងដោយប្រជាជន។

នៅពេលបានឃើញទិដ្ឋភាពដូចក្នុងរូបខាងលើទីមួយ អ្នកប្រាកដជាមានការភ្ញាក់ផ្អើលខ្លាំង ចំពោះ
ការរីកចម្រើនរបស់កូរ៉េខាងជើង។

ប៉ុន្ដែ ពេលធ្វើដំណើរចេញពីក្រុងព្យុងយ៉ាង អ្នកនឹងបានឃើញប្រជាជន ធ្វើដំណើរដោយកង់ នៅ
តាមដងផ្លូវដែលសម្បូរដោយធូលី ហាក់ដូចមិនមានម៉ូតូ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។

រូបលើ ៖ សងខាងផ្លូវដ៏ធំ ក្នុងក្រុងព្យុងយ៉ាង គឺជាអាគារខ្ពស់។

រូបក្រោម ៖ ផ្លូវតូចៗ ក្នុងតំបន់កេស៊ុង (Kaesong) ហាក់មិនមានមនុស្សធ្វើដំណើរ។

រូបលើ ៖ ប្រជាជនក្នុងក្រុងព្យុងយ៉ាង ជិះកង់ទៅធ្វើការ។

រូបក្រោម ៖ នារីវ័យក្មេងម្នាក់ កំពុងដឹកកង់ ធ្វើដំណើរតាមដងផ្លូវមួយ នៅជនបទ។

រូបលើ ៖ ក្រោយពីភ្លៀងមួយមេ ដងផ្លូវក្នុងក្រុងព្យុងយ៉ាង កាន់តែស្អាតបាត។

រូបក្រោម ៖ ដងផ្លូវនៅក្នុងតំបន់ Songchon ពេញដោយភក់ ទឹក ពិបាកធ្វើដំណើរ ហើយភ្ញៀវទេស
ចរណ៍ មកកាន់កូរ៉េខាងជើង មិនងាយនឹងបានឃើញទិដ្ឋភាពនេះ ដោយសារវាមិនស្ថិតក្នុងតំបន់
ទេសចរណ៍។

រូបលើ ៖ ស្ពានរឹងមាំមួយ ឆ្លងកាត់ទន្លេនៅក្រុងព្យុងយ៉ាង។

រូបក្រោម ៖ ស្ពានដ៏សាមញ្ញមួយ ធ្វើអំពីឈើ និងដីធម្មតា នៅ Phyongan ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

កុមារីអាយុ ២ឆ្នាំ រើសអេតចាយ ដើម្បីរកប្រាក់មើលជម្ងឺ

កូរ៉េខាងជើង ៖ មិនច្រៀងសរសើរ មេដឹកនាំ នឹងត្រូវស្លាប់!

ក្ដីបារម្ភរបស់អ្នកម្ដាយ វ័យ ៨០ បង្ខាំងកូនក្នុងទ្រុង ជាង ៤០ឆ្នាំ(មានវីដេអូ)

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AP/SH