ព័ត៌មានអន្តរជាតិ ៖ អង្គការឃ្លាំមើលសិទ្ធមនុស្ស បានធ្វើការអះអាង អមជាមួយនឹងរូបភាព ផ្កាយរណប សរបញ្ជាក់អោយឃើញ ពីទីតាំង ស្តីពីការសម្លាប់រង្គាល ទៅលើក្រុមបុរសចន្លោះពី ១៦០ ទៅ ១៩០នាក់ ពីសំណាក់ក្រុម បះបោរ ជ្រុលនិយម Isis វាយប្រហារ ទៅលើក្រុង  Tikrit កាលពីដើមខែនេះ ។

អង្គការមួយនេះ បានបញ្ជាក់បន្តអោយដឹងថា ក្រោយពីបានធ្វើការវិភាព ជាមួយនឹងរូបភាព ផ្កាយរណប ដែលបានផ្តិតជាប់ នូវបណ្តាសាកសព ស្លាប់រាយប៉ាយ ពេញក្រុង ក្រោយពីមានការវាយលុក ដណ្តើម គ្រប់គ្រងបានពីសំណាក់ក្រុម សកម្មប្រយុទ្ធ ជ្រុលនិយម ឥស្លាម ខាងលើ នៅតាមបណ្តាក្រុងមួយចំនួន ក្នុងប្រទេស អ៊ីរ៉ាក់ ។

ប្រភពដដែលបន្តអោយដឹងថា គ្រាន់តែនៅក្នុង រយៈពេលប៉ុន្មានថ្ងៃ ពោលចន្លោះពីថ្ងៃទី ១១ ទៅ ១៤ មិថុនា មានការសម្លាប់រង្គាល អស់មនុស្សច្រើននាក់ ទៅលើទីតាំង ពីរកន្លែង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ