(ចិន)៖ ស្មានមិនដល់ថា និស្សិតប្រុសម្នាក់ ហ៊ានស្នើសុំអ្នកគ្រូបង្រៀនរបស់ខ្លួន រៀបការនៅចំពោះមុខមនុស្សជាច្រើន តែគេបានត្រឹមខកចិត្ត ព្រោះត្រូវអ្នកគ្រូបដិសេធ។ និស្សិតប្រុសវ័យក្មេង រស់នៅប្រទេសចិន ដែលបានការគាំទ្រ ពីមិត្តភក្តិផងនោះ បានរៀបចំផែនការដ៏រ៉ូមែនទិកមួយ រង់ចាំអ្នកគ្រូដើរចេញមក រួចគេក៏លុតជង្គង់ម្ខាង ហុចផ្កាមួយបាច់ ជូនអ្នកគ្រូដ៏ស្រស់ស្អាត សុំរៀបការ។

តែមិនត្រឹមតែ អ្នកគ្រូបដិសេធប៉ុណ្ណោះទេ ថែមទាំងបោះផ្កានោះចោល រួចទាត់អ្នករួមគំនិត ដែលជាអ្នកស្រែកប្រកាស នៅពេលមិត្តគេលុតជង្គង់ សុំអ្នកគ្រូរៀបការដោយស្រែកថា «Teacher Li, I love you! Marry me!» ហើយនិស្សិតប្រុស ដែលលង់ស្នេហ៍អ្នកគ្រូ ក៏បានហុចបាច់ផ្កា និងចិញ្ចៀនពេជ្រមួយវង់ ជូនអ្នកគ្រូ ប៉ុន្តែបានត្រឹមតែធ្វើឲ្យនាង ខឹងសម្បារទៅវិញរួច ក៏ប្រាប់សិស្សប្រុសនេះថា នាងមានមិត្តប្រុសហើយព្រមទាំង ដេញពួកគេឲ្យចេញកុំឲ្យធ្វើ បែបហ្នឹងទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង