CamNews

ខឹងគេស៊ីដាច់ទូរស័ព្ទ យកស្កុតបិទស្លាក លេខ ជិះទៅវាយ ពេលត្រឡប់ មកវិញ ភ្លេច បក ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ ដោយសារតែគូ បក្ខដិបក្ខរបស់ខ្លួនតែងតែស៊ីដាច់ទូរស័ព្ទនោះ កើតជាកំហឹង រៀបចំ គម្រោងទៅវាយ ដោយជិះម៉ូតូ ហើយយកស្កុតមកបិទស្លាក លេខ គោលបំណងកុំឱ្យគេស្គាល់លេខម៉ូតូ នោះ ប៉ុន្ដែពេលជិះត្រឡប់ទៅផ្ទះវិញ ក៏ត្រូវ បាននគរបាលផ្នែកអន្ដរាគមន៍ខណ្ឌពោធិ៍សែន ជ័យ និង នគរបាល ប៉ុស្ដិ៍ចោមចៅធ្វើការឃាត់ ខ្លួន ដើម្បីយកទៅសួរ ដោយសង្ស័យថា អាចជាប់ព័ន្ធនិង បទល្មើស អ្វីមួយ ព្រោះតែ ការបិទស្លាកលេខម៉ូតូនោះ ។

ប៉ុន្ដែក្រោយពី ធ្វើការសួរនាំនិង ស្រាវជ្រាវអស់រយៈពេល ពេញមួយយប់ មិនមានជាប់ពាក់ព័ន្ធទៅនឹង បទល្មើស អ្វីមួយនោះ សមត្ថកិច្ចក៏បានអនុញ្ញាត ឱ្យរូបគេត្រឡប់ទៅផ្ទះវិញ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ចោមចៅ បានឱ្យដឹង ថា កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ខណៈដែលសមត្ថកិច្ច កំពុងល្បាតនៅតាមដង ផ្លូវ ស្រាប់តែឃើញបុរសម្នាក់បើកម៉ូតូម៉ាក ហុងដាសេ១២៥ មានស្កុតបិទស្លាកលេខ ក៏ សង្ស័យ ហើយឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ ដែលអាចជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វី មួយក្នុងមូលដ្ឋាន ក្នុងនោះសង្ស័យការវាយ យកទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋនាពេល កន្លងទៅ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានឱ្យដឹងថា ក្រោយពី មន្ដ្រីនគរបាល របស់លោក ធ្វើការសួរ នាំអស់ រយៈពេលជាច្រើនម៉ោងនិងតាមដានស្រាវ ជ្រាវ ក៏ដូចជាការសាកសួរ ទៅលើប្រជាពល រដ្ឋ នៅក្នុងភូមិ ដែលស្គាល់បុរសម្នាក់នេះ ទើបដឹងថា រូបគេមិនមែនជាមុខសញ្ញាប្រព្រឹត្ដ បទល្មើសណាមួយនោះឡើយ ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ទៀតថា តាមពិតដំណើររឿង បុរសរូបនេះខឹងបុគ្គល ម្នាក់ ដែលជាបនភឿន របស់ខ្លួនតែងតែស៊ី ដាច់ទូរស័ព្ទពេលយកទៅជួសជុល ហេតុដូច្នេះ ហើយទើបធ្វើឱ្យរូបគេខឹង ជិះម៉ូតូទៅ រករឿង និងចង់វាយ ។

លោកបន្ដថា ពេលដែលបើកម៉ូតូទៅរក រឿងគូជម្លោះរបស់ខ្លួននោះ រូបគេបានយក ស្កុតទៅបិទលើស្លាក លេខម៉ូតូ កុំឱ្យសមត្ថកិច្ច ដឹងពីស្លាកលេខ ប៉ុន្ដែពេលជិះម៉ូតូចង់ទៅរក រឿង ក៏នឹកឃើញឡើងវិញ ខ្ជិលបង្ក ហេតុនាំ តែកើតរឿងវែងឆ្ងាយនោះ ក៏ជិះម៉ូតូត្រឡប់ មកវិញ ហើយភ្លេចបកស្កុតចោល ក៏ត្រូវបាន នគរបាល របស់លោក ដែលកំពុងល្បាតតាម ផ្លូវ ហៅឃាត់យកមកសួរនាំ តើអាចជាប់ ពាក់ព័ន្ធនឹង បទល្មើសណាមួយនោះ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងទៀតថា ក្រោយពីការសួរនាំរកមិន ឃើញពីការជាប់ ពាក់ព័ន្ធ ទៅនឹងបទល្មើស លោកបានសុំគោលការណ៍ពីសំណាក់លោក ឧត្ដមសេនីយ៍ ជួន ណារិន្ទ ស្នងការរងនគរ បាលរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា ដើម្បី អនុញ្ញាតឱ្យរូបគេត្រឡប់ទៅលំនៅឋានវិញ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥នេះ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល