CamNews

ឃាត់មន្ដ្រីយោធា នៅកងចល័ត រថក្រោះ ក្រោយពីស្ពាយកាំភ្លើង អាកាចូល រាំនៅក្នុងក្លឹបអារីណា

ភ្នំពេញ ៖ មន្ដ្រីយោធា ដែលបម្រើ ការងារនៅអង្គភាពកងចល័តរថក្រោះ ត្រូវ បានកម្លាំងនគរបាលឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៤ក្រោយពីមន្ដ្រីយោធារូបនេះ យកកាំភ្លើង អាកា ដាក់ក្នុង កាបូប ហើយស្ពាយចូលទៅរាំនៅក្នុងក្លឹប អារីណា ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា មន្ដ្រីយោធារូបនេះ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយពីទទួលសេចក្ដីរាយការណ៍ថា មានឈ្លោះប្រកែកគ្នានៅ ក្នុងក្លឹបកំសានមួយនេះ ហើយក៏ចុះទៅជួយអន្ដរាគមន៍ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ មន្ដ្រីយោធា ដែលបម្រើការងារនៅកងចល័តរថក្រោះ នេះ បានស្ពាយកាំភ្លើងអាកាដាក់ចូលនៅក្នុង កាបូប ហើយដើរចូលទៅ ក្នុងក្លឹប រហូតមានការឈ្លោះប្រកែក ជាមួយភាគីក្លឹប ទើបសមត្ថកិច្ចចុះទៅសួរនាំ ហើយឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នមន្ដ្រីយោធារូបនេះ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងមានវិធានការតាមផ្លូវច្បាប់ ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល