ភ្នំពេញ ៖ នគរបាលខណ្ឌ ៧មករា កាលពីថ្ងៃសៅរ៍ បានចាប់ខ្លួនជនជាតិចិន ពីរក្រុមមានគ្នាប្រាំបួននាក់ បន្ទាប់ពីផឹកស៊ីស្រវឹង បង្កហិង្សា វាយតប់គ្នា ធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម និងបង្កភាពអនាធិបតេយ្យនៅឯផ្ទះជួលមួយក្នុងរាជធានី ភ្នំពេញ។

លោក ប៊ុន សុធា អនុប្រធាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រុង បានឲ្យ ដឹងថា ជនសង្ស័យចំនួន ៩ នាក់រួមមានឈ្មោះ Rao Hong Yuan អាយុ ៣៣ ឆ្នាំ Licong Min អាយុ ២០ ឆ្នាំ Zhu Xiao Jian អាយុ ៣២ ឆ្នាំ Zeng Jing Hua អាយុ ២០ ឆ្នាំ Lu De Xin អាយុ ២១ ឆ្នាំ Zhu Yizhao អាយុ ២៦ ឆ្នាំ Lan Bin អាយុ ២២ ឆ្នាំ Lan Xin Zhen អាយុ ២០ ឆ្នាំ និង Lan Jia អាយុ ២១ ឆ្នាំ។ ពួកគេទាំងអស់គ្នា គឺជាជនជាតិចិន ពុំមានមុខរបរពិតប្រាកដ ដែលកំពុងស្នាក់នៅក្នុងបន្ទប់ជួលនៅក្នុង សង្កាត់ វាលវង់។

លោក សុធា បានរៀបរាប់ថា នៅម៉ោងប្រមាណ ៤ និង ៣០ នាទីល្ងាច ថ្ងៃសៅរ៍ មានជនជាតិចិន ចំនួន ៩ នាក់ មួយក្រុម មានគ្នា ៦នាក់និង មួយក្រុមទៀតមានគ្នា ៣ នាក់ បាននឹងកំពុងផឹកស្រា និងស្រាបៀរ នៅក្នុងផ្ទះជួលរបស់ពួកគេ។ នៅពេលដែលពួកគេស្រវឹងជោកជាំរៀងៗខ្លួន ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់ប្រើហិង្សា វាយតប់គ្នា។ សន្តិសុខដែលយាមនៅផ្ទះជួលនោះ បានរាយការណ៍ទៅប៉ូលីស។ បន្ទាប់មកប៉ូលីស សង្កាត់វាលវង់ ក៍បានទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនពួកគេតែម្តង។

លោក សុធា បានបន្ថែមថា «ពួកគេ បង្កហិង្សា វាយតប់គ្នា ធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម បង្កភាពអនាធិបតេយ្យ ពួកគេត្រូវបានគេចាប់ខ្លួននៅបន្ទប់ជួល។

ក្រោយការចាប់ខ្លួនពួកគេ នគរបាលបានត្រួតពិនិត្យឯកសារអន្តោប្រវេសន៍ ប៉ុន្ដែមិនមានលិខិតឆ្លងដែន ឬឯកសារស្របច្បាប់ដែលពាក់ព័ន្ធផ្សេងទៀត ដែលអាចមានសិទ្ធស្នាក់នៅក្នុងប្រទេសកម្ពុជាទេ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់កាលពីម្សិលមិញថា ជនជាតិចិនទាំង ៩នាក់ ត្រូវបានឃុំឃាំងជាបណ្តោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតបន្ត ដោយសារពួកគេមិនមានឯកសារអន្តោប្រវេសន៍ស្របច្បាប់។ ពួកគេនឹងប្រឈមការនិរទេស ទៅកាន់ប្រទេសខ្លួនវិញ នៅចុងសប្តាហ៍នេះ៕

ប្រភព ៖ khmertimes