នាឡិកាឆ្លាតវៃ ជំនាន់ដំបូងរបស់ក្រុមហ៊ុន Apple ដែលបានបង្ហាញណែនាំខ្លួន កាលពីពេលថ្មីៗកន្លង ទៅនេះ ត្រូវបានប្រភពព័ត៌មានល្បីមួយ នៃគេហទំព័រ The Information បានបង្ហើបឲ្យដឹងថា នឹងចេញ ដាក់លក់ យ៉ាងឆាប់បំផុតក៏នៅអំឡុងពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០១៥ ខាងមុខនេះ។

កាលពីពេលមុន Apple គ្រាន់តែនិយាយជាគោលៗថា Apple Watch នឹងត្រូវបានបញ្ចេញដាក់លក់ នៅដើមឆ្នាំក្រោយ គឺមិនបានផ្គត់ផ្គង់នូវព័ត៌មាន កំណត់ជាពេលវេលាជាក់លាក់ណាមួយ ឲ្យបានដឹង នោះទេ។ ផ្នែកទទួលបន្ទុកប្រគល់ទំនិញ ក៏បាននិយាយជាមួយនឹងព័ត៌មានឲ្យដឹងថា Apple "សំណាង ហើយ ដែលទាន់ពេលប្រគល់វា នៅក្នុងថ្ងៃ ទិវាបុណ្យនៃក្តីស្រលាញ់"។ យោងតាមសំដីនេះ បានឲ្យដឹង ថា យើងអាចនឹងបានឃើញនាឡិកាឆ្លាតវៃរបស់ Apple ចេញលក់យ៉ាងឆាប់បំផុត ក៏នៅពាក់កណ្តាល ខែកុម្ភះ ឆ្នាំក្រោយដែរ។

The Information បានឲ្យដឹងបន្ថែមថា បុគ្គលិក និងដៃគូសហការរបស់ក្រុមហ៊ុន បានសង្ឃឹមថានឹងបាន ឃើញ Apple Watch នៅក្នុងឆ្នាំនេះហើយ ប៉ុន្តែជាក់ស្តែង ភាពស្មុគស្មាញនៃគម្រោង បានធ្វើឲ្យផលិត ផល ត្រូវបានពន្យារពេលដល់ទៅឆ្នាំ ២០១៥៕

ប្រែសម្រួល៖ សិលា
ប្រភព៖ theinformation, tinhte