ស្លឹកម្លូ គឺជារុក្ខជាតិម្យ៉ាង ដែលមានដើមវារតោងជាប់ទៅនឹងដើមឈើផ្សេងៗ ទៀត ឬ អាច
ធ្វើជាធ្នើរ ឱ្យវាតោងបាន។ ស្លឹកម្លូ ជារុក្ខជាតិបៃតៃ ដ៏មានអត្ថប្រយោជន៍បំផុត ដែលចាស់ៗ
បុរាណ តែងតែយកស្លឹកម្លូនេះ ដើម្បីទទួលទាន ជាពិសេសគឺសម្រាប់លោកយាយចាស់ៗ
តែម្តង។

មិនត្រឹមតែសម្រាប់ទទួលទាន ស្លឹកម្លូ ដើរនាទីយ៉ាងសំខាន់ ជាឱ្យសថបុរាណ ដែលអាច
ជួយឱ្យព្យាបាល និងលាងសម្អាតភ្នែក ឱ្យបានស្អាតល្អ គ្មានធូលីដីនៅជាប់ភ្នែក និងជួយឱ្យ
ភ្នែកមានសុខភាពល្អ។

សូមសាកល្បងវិធីងាយៗ ដូចខាងក្រោម

ដំបូង សូមយកស្លឹកម្លូ ៥ស្លឹក កិនឱ្យម៉ដ្ឋ ដាក់ចូលក្នុងទឹកចំនួន ១លីត្រ ឬ ដាក់ចូលទៅក្នុង
ចានគោមធំមួយ ទុករយៈពេល ៣ ទៅ ៥នាទី រួចដាក់ចូលកន្ត្រង ត្រងយកទឹក ដាក់ចូល
ក្នុងចានគោមធំមួយទៀត បន្ទាប់មក បិទបើកភ្នែករបស់លោកអ្នក នៅក្នុងចានគោមធំនោះ
ដើម្បីលាងសម្អាត កំចាត់ធូលីដី និងការពារភ្នែកឱ្យមានសុខភាពល្អ។

សូមព្យាបាល ឬលាងសម្អាតភ្នែករបស់លោកអ្នក តាមវិធីនេះ ឱ្យបាន ៣ដង ក្នុង ១ថ្ងៃ នឹង
ជួយឱ្យភ្នែកមានសុខភាពល្អ និងអាចមើលឃើញបានច្បាស់ល្អ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hanannaqq