បរិមាណសារធាតុចិញ្ចឹមដ៏សំខាន់របស់ផ្កាខាត់ណា បូកផ្សំជាមួយបរិមាណកាល់ឡូរីទាប ធ្វើឱ្យបន្លែមួយប្រភេទនេះ ក្លាយជាអាហារដ៏ប្រសើរសម្រាប់អ្នក។ ផ្កាខាត់ណាមិនត្រឹមតែជាប្រភពដ៏ប្រសើរ នៃមីតាមីន C និងអាស៊ីដ Folic ដែលមានប្រសិទ្ធភាពការពារភាពពិការផ្នែកសរសៃប្រសាទពីកំណើតប៉ុណ្ណោះទេ(neural-tube defect) ប៉ុន្ដែការទទួលទានបន្លែបង្ការ ដូចជាផ្កាខាត់ណានេះ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីក។ សូមចៀនផ្កាខាត់ណា ជាមួយប្រេងអូលាវ និងគ្រឿងទេសស្រស់ៗ ហើយដាក់វាម្ខាងនៅលើចាន។ ឬដាក់ផ្កាខាត់ណាបន្ថែម ទៅក្នុងស៊ុប ឆាជាមួយសាច់ ឬដាក់ជាមួយ Humus ឬដាក់ជាមួយបន្លែជ្រលក់ទឹកសុស(Vegetable Dip Platter)។

យល់ដឹងពីសារធាតុចិញ្ចឹមជាមូលដ្ឋាន

ផ្កាខាត់ណាចម្អិនឆ្អិន ១/២ ពែងមានកាល់ឡូរី ១៤ ប្រូតេអ៊ីន ១,១ ក្រាម ជាតិកាបូអ៊ីដ្រាដ ២,6 ក្រាម ខ្លាញ់ ០,៣ ក្រាម និងជាតិសរសៃ Fiber ១,៤ក្រាម។ បរិមាណកាល់ឡូរី និងកាបូអ៊ីដ្រាដទាប នៃផ្កាខាត់ណាធ្វើឱ្យវាក្លាយជាអាហារដ៏ប្រណីតសម្រាប់ជួយបញ្ចុះទម្ងន់របស់អ្នក និងគ្រប់គ្រងជាតិស្ករនៅក្នុងឈាម ប្រសិនបើអ្នកកើតជំងឺទឹកនោមផ្អែម។

វីតាមីនC ៖ វីតាមីនC គឺជាសារធាតុចិញ្ចឹមដ៏មានអំណាច ដែលជួយការពារ ពីការបំផ្លាញនៃរ៉ាឌីកាល់សេរីចំពោះកោសិកានៃរាងកាយ និងការពារភាពចាស់មុនអាយុ។ វីតាមីន C ក៏មានសារៈសំខាន់ផងដែរ សម្រាប់ព្យាបាលដំបៅ និងរក្សាប្រព័ន្ធការពាររាងកាយឱ្យមានសុខភាពល្អ ព្រមទាំងជំនួយដល់ការផលិតនូវ Collagen ផងដែរ។ ផ្កាខាត់ណាចម្អិនឆ្អិន ១/២ ពែងផ្ដល់ឱ្យរាងកាយនូវ វីតាមីនC ២៧,៥ ក្រាម ឬច្រើនជាង ៣០% នៃតម្រូវការប្រចាំថ្ងៃសម្រាប់មនុស្សពេញវ័យ គឺ ៩០ មីលីក្រាមសម្រាប់បុរស និង ៧០មីលីក្រាមសម្រាប់ស្រ្ដី។ អ្នកជក់បារីត្រូវការវីតាមីនC បន្ថែមដើម្បីប្រឆាំងនឹងការបំផ្លាញនៃអុកស៊ីដកម្ម ពីសារធាតុពុលនៅក្នុងផ្សែងបារី នេះបើតាមការណែនាំពីអ្នកជំនាញមកពីវិទ្យាសា្ថន Linus Pauling។

អាស៊ីដ Folic៖ ផ្កាខាត់ណាចម្អិនឆ្អិនចំនួន ១/២ពែង ផ្ដល់ឱ្យរាងកាយនូវអាស៊ីដ Folic ចំនួន ២៧ មីក្រូក្រាម ស្របពេលតម្រូវការប្រចាំថ្ងៃសម្រាប់បុរសពេញវ័យ និងស្រ្ដីមិមានផ្ទៃពោះមានចំនួន ៤០០ មីក្រូក្រាម។ ស្រ្ដីមានផ្ទៃពោះត្រូវការចាំបាច់នូវអាស៊ីដ Folic ៦០០មីក្រូក្រាមជាប្រចាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ នៃការភាពពិការផ្នែកសរសៃប្រសាទរបស់ទារកនៅក្នុងផ្ទៃ។ លើសពីនេះទៀត អាស៊ីដ Folic ក៏ទាក់ទងនឹងការផលិត នៃ DNA ដែលជាឧបករណ៍ហ្សែន នៃកោសិការាងកាយរបស់អ្នក និងអាចជួយការពារជំងឺមហារីកមួយចំនួនផងដែរ។

Indole-3-carbinol៖ Indole-3-carbinol គឺជាប្រភេទគីមីបន្លែ ឬគីមីកើតមានបែបធម្មជាតិ នៅក្នុងរុក្ខជាតិ ដែលរកឃើញមាននៅក្នុងបន្លែប្រភេទក្រុមបន្លែស្ពៃក្ដោប រួមមានផ្កាខាត់ណា ស្ពៃក្រញ៉ាញ់ ខាត់ណាពណ៌ខៀវ ធាងខាត់ណា និងបន្លែដទៃទៀត។ យោងតាមវិទ្យាស្ថាន Linus Pauling បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវបានផ្ដោតទៅលើប្រសិទ្ធភាព នៃ Indole-3-carbinol ដើម្បីពង្រឹងនូវការបំបែក Estrogen ទៅក្នុងទម្រង់ដែលមានអំណាចទាបមួយ ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកដោះ ៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ livestrong