ក្រុមតារារបស់កូរ៉េខាងត្បូងធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់ប្រជាជនជប៉ុនដែលរង គ្រោះថ្នាក់ ដោយសារការរញ្ជួយដី ដែលបានកើតឡើងនាពេលថ្មីៗនេះ។ អ្នកដែលធ្វើការបរិច្ចាគទាំងនោះរួមមាន៖
1 តារាសំដែងស្រី Choi Ji Woo បានប្រកាសកាលពីថ្ងៃអង្គារ ទី 15 នេះថា រូបនាងបានធ្វើការបរិច្ចាគទឹកប្រាក់ ចំនួន 200 លានវ៉ុន ដែលស្មើនឹង 225,000 ដុល្លាអាមេរិក ទៅដល់កាកបាទក្រហមកូរ៉េខាងត្បូង ដើម្បីជួយ ទៅដល់ប្រជាជនជប៉ុនដែលរងគ្រោះ។ តារាសំដែងស្រីរូបនេះសង្ឃឹមថា ការបរិច្ចាគរបស់នាងអាចជួយសំរួលទុក្ខលំបាករបស់ប្រជាជនជប៉ុន មួយកំរិត។
2 ចំណែកតារាល្បីមួយរួបទៀតដែលមានឈ្មោះថា Bae Yong Joon ដែលជាតួសំដែង ដែរនោះ ហើយធ្លាប់ទទួលបានការគាំទ្រយ៉ាងពីសំណាក់ប្រជាជនជប៉ុន កាលពីឆ្នាំ 2002 ជាមួយរឿង Winter Sonata បានធ្វើការបរិច្ចាគរហូតដល់ 1000 លានវ៉ុន រួមជាមួយនឹង Kim Hyun Joong និង Jang Geu Suk,ដែលសរុបមានទឹកប្រាក់ស្មើនឹង 1,12 លានដុល្លាអាមេរិក។ តារារូបនេះក៏សង្ឃឹម ថាការបរិច្ចាគរបស់លោក នឹងអាចជួយដល់ប្រជាជនជប៉ុនមួយកំរិត ហើយលោកក៏បានធ្វើការបន់ស្រន់ដល់ ព្រះជាម្ចាស់អោយជួយដល់ពួកគេផងដែរ។
3 រីឯតារាចំរៀង Kim Hyun Joong ដែលក៏ជាតារាសំដែងផងដែរនោះ ការបានធ្វើការបរិច្ចាគទឺកប្រាក់ចំនួន 100 លានវ៉ុន ដែលស្មើនឹង 112,000 ដុល្លាអាមេរិច ខណៈពេលដែលក្រុមចំរៀងស្រី ក្រុម Kara ធ្វើការបរិច្ចាគ ទឹកប្រាក់ទាំងអស់ដែលទទួលបានពី ចេញលក់ Album Jet Coaster Love ចុងក្រោយរបស់ពួកគេនៅ ប្រទេសជប៉ុនផងដែរនោះ។
4 តារាសំដែងប្រុស លោក Ryu Shi Won ដែលឥឡូវកំពុងតែស្ថិតនៅប្រទេសជប៉ុន ក៏បានធ្វើការបរិច្ចាគទឺកប្រាក់ចំនួន 100 លានវ៉ុន ដែលស្មើនឹង 112,000 ដុល្លាអាមេរិច ទៅដល់ប្រជាជនជប៉ុនដែលរងគ្រោះក្នុងហេតុការណ៏រញ្ជួយដី កំរិត 8,9 នេះផងដែរ។
5 ចំណែកឯ YG Entertainment ដែលរួមមាន Big Bang និង 2NE1 ក៏បានប្រកាសធ្វើការបរិច្ចាគ ចំនួន 500,000 ដុល្លាអាមេរិច ទៅដល់ជប៉ុនផងដែរ។
6 មិនតែប៉ុណ្ណោះ JYJ ក៏បានប្រកាសធ្វើការបរិច្ចាគ ចំនួន 600,000 ដុល្លាអាមេរិច ទៅដល់ជប៉ុនផងដែរ។