CamNews

សិស្សវិទ្យាល័យ បឹងកេងកង ចេញពីរៀន ជិះម៉ូតូដេញគ្នា តាមផ្លូវជ្រុល ទៅបុករថយន្ត គេរងរបួសធ្ងន់ ស្រាល

ភ្នំពេញ : យុវសិស្ស ៣នាក់ នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង ក្នុងចំណោម មិត្តភក្តិជាច្រើននាក់ទៀត បានរងរបួសធ្ងន់ស្រាល ខណ:ពួកគេចេញពីរៀន ហើយជិះម៉ូតូដេញព្រលែង តាមផ្លូវខាងលិចវិទ្យាល័យ កាលវេលាម៉ោង ១០និង៣៥នាទី ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅផ្លូវលេខ៧១ កែង ៣៩២ ក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន ។

សាក្សីដែលឃើញហេតុការណ៍សិស្សៗជិះម៉ូតូដេញគ្នា ពេលចេញពីរៀននេះ បាននិយាយថា មុនពេលកើតហេតុ មានសិស្សប្រុសមួយក្រុម បានជិះម៉ូតូចេញពីសាលា តាមផ្លូវលេខ៣៩២ យ៉ាងប្រសេកប្រសាច និងមានខ្លះជិះប្រដេញគ្នា លេងពេញដងផ្លូវទៀតផង ខណ:នោះមានម៉ូតូ មួយគ្រឿងរបស់ យុវសិស្សរងរបួស ៣នាក់នេះ ជិះមក ដល់ចំណុចកើតហេតុ ត្រង់ផ្លូវខ្វែងជាបួន ក៏មានរថយន្តមួយគ្រឿង បើកកាត់មុខ ក្នុងទិសដៅ ពីត្បូងទៅជើង  អ្នក បើកម៉ូតូ ក៏ចាប់ហ្រ្វាំងឈប់ ស្របពេលនោះ មានរថយន្ត មួយគ្រឿង មិនស្គាល់ម៉ាក មិនចាំស្លាកលេខ ដែលកំពុង បើកបរនៅខាងក្រោយម៉ូតូ យុវសិស្សរងគ្រោះនេះ ក៏ជ្រុលបុកម៉ូតូសិស្សពីក្រោយ បណ្តាលឲ្យម៉ូតូរបស់ សិស្សស្ទុះជ្រុលទៅបុក រថយន្តមួយគ្រឿងផ្សេងទៀត ដែលបើកក្នុងទិសដៅពីជើង ទៅត្បូង តាមផ្លូវលេខ៧១ ចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូគាបជាប់នៅ ក្រោមរថយន្តរងការខូចខាត យ៉ាងដំណំ ។

សមត្ថកិច្ចនគរបាលចរាចរ ខណ្ឌចំការមន ដែលចុះទៅ ធ្វើការវាស់វែងកន្លែងកើត ហេតុ បានឲ្យដឹងថា អ្នកបើក រថយន្តម៉ាកម៉ែកសឺដេស ស៊េរីទំនើប ៦កៅអី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-0787 ឈ្មោះ សែម ឃាង ភេទប្រុស អាយុ ៤១ឆ្នាំ ជាមន្រ្តីយោធា ង៧០ ស្នាក់នៅផ្ទះ ជិះកន្លែងកើត ហេតុ ក្នុងសង្កាត់បឹងកេង កងទី១ ខណ្ឌចំការមន ។

ចំណែកម៉ូតូបង្ក ម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-7766 បើកដោយ ឈ្មោះ ឈឹម រ៉ាវី អាយុ ១៨ឆ្នាំ រៀនថ្នាក់ទី១១B1 រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ និងអ្នកជិះខាងក្រោយ ២នាក់ ម្នាក់ឈ្មោះ សុខ ទិត្យរស្មី អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី៩D រីឯម្នាក់ទៀត ឈ្មោះ នេត សុវណ្ណឌី អាយុ ១៧ឆ្នាំ ។ ពួកគេទាំង៣នាក់នេះ ស្នាក់នៅផ្ទះក្បែរៗគ្នា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្រោយកើតហេតុ ម្តាយយុវ សិស្សរងគ្រោះ បានចេញមុខ មកដោះស្រាយ នៅចំពោះ មុខសមត្ថកិច្ច និងភាគីម្ចាស់ រថយន្តរងគ្រោះ ដោយធានា យករថយន្តទៅធ្វើការជួស ជុល ឲ្យបានស្អាតវិញ ។

សូមបញ្ជាក់ថា ស្រ្តីជាម្តាយពេលមកដល់ កន្លែងកើតហេតុ ហើយសភាពកូនរងរបួស និងឃើញម៉ូតូខូចខាតខ្ទេចខ្ទី ផងនោះ បានទ្រហោយំ នៅចំពោះមុខសមត្ថកិច្ច ជាពិសេសលោកកូនៗ ដែលបំពេញមុខម៉ែឪ បានយ៉ាងល្អបែបនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល