អស្ចារ្យ ៖ រោមត្រង់បរិវេណណាមួយនៃដងខ្លួន ដែលយើងមិនពេញចិត្ដ អាចជាក្ដីរំខានដល់អារម្មណ៍របស់យើង ហើយជាញឹកញាប់ រោមត្រង់បរិវេណទាំងនោះ ហាក់ដូចជាលេចឡើងយ៉ាងឆាប់រហ័ស។ វិធីជម្រុះរោម ដោយការដក ការខាត់ ឬកោរ ប្រហែលជាមិនមែនជាជម្រើសល្អដើម្បីបំបាត់រោម ដែលយើងមិនពេញចិត្ដនោះទេ ប៉ុន្តែការជម្រុះរោមដោយឧបករណ៍ឡាស៊ែរ អាចជាមធ្យោបាយរហ័សទាន់ចិត្ដ និងមិនមានការឈឺចាប់ ដែលយើងគួរជ្រើសរើស។ ជំនួសឱ្យការស៊ូទ្រាំ នឹងការឈឺចាប់ដោយការខាត់ ព្យាយាមដករោមដោយចន្ទៀសយ៉ាងលំបាក សូមពិចារណា ដល់អត្ថប្រយោជន៍នៃការជម្រុះរោម ដោយឧបករណ៍ឡាស៊ែរ នៅគ្លីនិកថែរក្សាស្បែក Faceline។

ការជម្រុះរោម ដោយឡាស៊ែ គឺជាវិធីដ៏ងាយស្រួល

ជម្រើស នៃការជម្រុះរោមផ្សេងទៀត អាចបង្កជាបញ្ហាច្រើនយ៉ាង។ ការកោររោម នៅបរិវេណស្បែកងាយឈឺចាប់ អាចបណ្ដាលឱ្យកន្ទួលស្បែក ហើយរោមខ្លីៗ ដែលទើបនឹងកោរ ទំនងជាដុះមកវិញយ៉ាងឆាប់រហ័ស។ ការប្រើចន្ទៀសដករោម ដែលដុះខុសពីកន្លែងធម្មតា អាចជាវិធីដ៏រំខាន និងបង្កការឈឺចាប់ ដល់ស្បែក ខណៈរោមទាំងនោះ នឹងដោះឡើងវិញយ៉ាងឆាប់រហ័ស។ ការជម្រុះរោម ដោយឧបករណ៍ឡាស៊ែ គឺជាវិធីមួយដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពដើម្បីសម្រេចបាននូវស្បែកទន់រលោង មិនថាអ្នក មានស្បែក ឬរោមប្រភេទណានោះទេ។

ការជម្រុះរោម ដោយឧបករណ៍ឡាស៊ែ សន្សំសំចៃពេលវេលា
ដោយសាររោម អាចដុះឡើងវិញយ៉ាងឆាប់រហ័ស ការជម្រុះរោម ដែលយើងមិនពេញចិត្ដម្ដងហើយម្ដងទៀត អាចជារឿងមួយគួរឱ្យធុញទ្រាន់។ ជាមួយនឹងការជម្រុះរោមដោយឧបករណ៍ឡាស៊ែរ រោមនឹងមិនដោះមកវិញ ក្នុងរយៈពេលយូរ។ នៅអំឡុងពេលជម្រុះរោមដោយឡាស៊ែ ឡាស៊ែរ នឹងផ្តោតលើឫសរោម។ នៅពេលដែលឫសរោម ប៉ះនឹងពន្លឺ នោះពន្លឺអាចបញ្ឈប់ការលូតលាស់របស់រោម។ បន្ទាប់មក បំណែកនៃរោមត្រូវបានបំផ្លាញ និងមិនអាចដុះលូតលាស់មកវិញយ៉ាងងាយស្រួលនោះទេ។

ការព្យាបាលដោយឡាស៊ែ គឺជាវិធីដ៏រហ័សទាន់ចិត្ដ

ការជម្រុះរោម ដោយឧបករណ៍ឡាស៊ែ អាចត្រូវបានយកមកប្រើ នៅលើផ្នែកជាច្រើននៃដងខ្លួន ដែលធ្វើឱ្យវាក្លាយជាវិធីដ៏ល្អបំផុត សម្រាប់បរិវេណលើដងខ្លួន ដែលអាចពិបាកនឹងទៅដល់។ រយៈពេលនៃការព្យាបាលម្ដង ប្រព្រឹត្ដទៅអាស្រ័យដោយទំហំនៃបរិវេណ ដែលត្រូវផ្ដល់ការព្យាបាល។ ឧបករណ៍ឡាស៊ែ មានសមត្ថភាពជម្រុះរោម បានយ៉ាងឆាប់រហ័ស ទាំងនៅលើបរិវេណតូច ឬបរិវេណធំ។ បរិវេណធំនៃខ្នង ឬជើង ត្រូវប្រើរយៈពេលយូរ ក្នុងការព្យាបាល ជាងបរិវេណតូចៗដូចជា បរិវេណកជាដើម ប៉ុន្ដែដំណើរការនៃការព្យាបាលទាំងអស់ប្រព្រឹត្ដទៅបានយ៉ាងឆាប់រហ័ស។ សន្ទុះរបស់ឡាស៊ែ អាចបណ្ដាលឱ្យអ្នកជំងឺ មានអារម្មណ៍ឈឺឆៀបៗ អំឡុងពេលធ្វើការព្យាបាលភ្លាមៗ ប៉ុន្ដែដំណើរការនៃការព្យាបាល ប្រព្រឹត្ដទៅឆាប់រហ័យ និងគ្មានការឈឺចាប់អ្វីនោះទេ។

ដើម្បីឱ្យការជម្រុះរោម ទទួលបានជោគជ័យ អ្នកជំនាញចាំបាច់ត្រូវផ្ដល់ការព្យាបាលពីរ ទៅបីដង។ ចំនួនដងនៃការព្យាបាល ដែលត្រូវការចាំបាច់ គឺត្រូវបានកំណត់ដោយបរិមាណ និងប្រភេទរបស់រោម ដែលត្រូវធ្វើការជម្រុះ។ លទ្ធផលជាទីគាប់ចិត្ដ នឹងបានឃើញយ៉ាងឆាប់រហ័ស និងបន្ដកើនឡើង ក្រោយការព្យាបាលនីមួយៗ ដោយធ្វើឱ្យអ្នកជំងឺ ទទួលបាននូវស្បែកម៉ត់រលោង មិនគគ្រើម។

សេវាកម្មជម្រុះរោមដោយបច្ចេកវិទ្យាឡាស៊ែនេះ លោកអ្នកអាចរកបាន នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានអ្នកជំនាញ និងវេជ្ជបណ្ឌិតឯកទេសថែរក្សាស្បែក ប្រកបដោយបទពិសោធន៍ខ្ពស់ មកពីប្រទេសកូរ៉េ ព្រមទាំងបាននាំយកម៉ាស៊ីនព្យាបាលស្បែកបច្ចេកវិទ្យាទំនើបដំបូងគេ មកកម្ពុជា។

ដើម្បីទទួលបានការព្យាបាលជម្រុះរោម ដោយឡាស៊ែប្រកបដោយប្រសិទ្ធភាពខ្ពស់ លោកអ្នក អាចអញ្ជើញមកប្រឹក្សា ជាមួយអ្នកជំនាញថែរក្សាស្បែក និងវេជ្ជបណ្ឌិតឯកទេស នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 015 23 45/ 061 555 349៕

ដោយ ៖ សារ៉ាត