ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៦ នេះថា រដ្ឋាភិបាលនីហ្សេរីយ៉ា បានបង្ហាញពីចំនួន មនុស្សស្លាប់រហូតដល់ ២១នាក់ និង ១៧ នាក់ផ្សេងទៀត ទទួលរងរបួស បន្ទាប់ពីគ្រាប់បែកមួយ ត្រូវបានគេដាក់បំផ្ទុះនៅផ្សារទំនើប EMAB Plaza កាលពី ថ្ងៃ ពុធ ក្នុងរដ្ឋធានីអាប៊ូចា របស់ប្រទេសអាហ្វ្រិក ខាងលិចមួយនេះ ។

ប្រធានសម្របសម្រួល នៃមជ្ឈមណ្ឌលព័ត៌មានជាតិលោក ម៉ៃក៍ អូម៉ឺរី បានប្រាប់អ្នករាយការណ៍ ព័ត៌ មាន នានា កាលពីថ្ងៃពុធថា អ្នកវាយប្រហារបានជិះកង់អាគុយ ហើយបន្ទាប់មកក៏ដាក់បង្កៃវត្ថុ ជាតិ ផ្ទុះ ប្រភេទ IED នៅមាត់ផ្លូវចូល របស់អគារផ្សារទំនើប។ បន្ទាប់ពីការផ្ទុះកើតឡើង យោធាបានបាញ់ សម្លាប់អ្នក វាយប្រហារម្នាក់នៅនឹងកន្លែងកើតហេតុ ។

ដោយឡែកក្រុមរបស់ ពួកគេផ្សេងទៀត ត្រូវបានយោធាតាមបាញ់ប្រហារ និងចាប់ខ្លួនបាន នៅជិត នឹង កន្លែងកើតហេតុផងដែរ ។ គួរបញ្ជាក់ថា ប្រភពរបស់ ក្រុមអ្នកវាយប្រហារនោះ កំពុង ត្រូវបាន ភ្នាក់ ងារ ស៊ើបអង្កេតនីហ្សេរីយ៉ា តាមដាន នៅឡើយ ហើយសង្ឃឹមថា នឹងអាចដឹងក្នុងពេល ឆាប់ៗ នេះ ព្រោះជន បង្កមួយចំនួនត្រូវបានចាប់ខ្លួន ។

លោក បាឡា ម៉ូហាមម៉េដ រដ្ឋមន្ត្រី អធិបតេយ្យរដ្ឋបាលសហព័ន្ធ (FCT) បានអំពាវនាវឲ្យ ប្រជាជន ទូទៅទាំងអស់មានការប្រុងប្រយ័ត្នកម្រិតខ្ពស់ នៅគ្រប់ទីកន្លែង ព្រោះប្រទេស នីហ្សេរីយ៉ា បានក្លាយ ជា គោលដៅវាយប្រហារធំរបស់ពួកភេរវករហើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ & ដើមអម្ពិល