ពិភពលោក៖ យោងតាមគេហទំព័ររបស់ Womanitely បានឲ្យដឹងថា មានកោះដ៏ស្រស់ស្អាត មួយចំនួននៅក្នុងពិភពលោក ដែលកំពុងត្រូវបានភ្ញៀវទេសចរ ជាច្រើនចាប់អារម្មណ៍ទៅ ទស្សនានៅរដូវក្តៅ ។ បើទោះបីជាទីនោះ ពិតជាមានតម្លៃថ្លៃ សម្រាប់ការចំនាយរបស់ ភ្ញៀវទេសចរយ៉ាងណាក៏ដោយ។ ខាងក្រោមនេះ ជាកោះដ៏ស្រស់ស្អាតទាំង៨ ដែលមានភ្ញៀវទេសចរ ជុំវិញពិភពលោកចូលចិត្ត ធ្វើដំណើរកំសាន្ត៖

១. ប្រទេស Malta

Malta ជាប្រទេសមួយនៅ តំបន់អឺរ៉ុបភាគខាងត្បូង។ វាជាប្រទេសដ៏ស្រស់ស្អាត នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលមានប្រវត្តិសាស្រ្ត និងវប្បធម៌សម្បូរបែប។ មានច្រាំងថ្មចោទដ៏អស្ចារ្យ រួមជាមួយប្រាសាទដ៏ស្រស់ស្អាត ព្រមទាំងឆកជាច្រើន ដែលជាកន្លែងអាថ៌កំបាំង និងមានកន្លែងជាច្រើន សម្រាប់ឲ្យភ្ញៀវទេសចរទៅមុជទឹក ។

២. ប្រទេសហ្វីលីពិន

កោះមួយក្នុងចំណោមកោះជាច្រើន នៅប្រទេសនៅហ្វីលីពិន ត្រូវបានចាត់ទុកថា ជាកោះដ៏ស្រស់ស្អាត និងល្អបំផុតនៅក្នុងពិភពលោក ។ វាជាពិតជាទីតាំង ភូមិសាស្រ្តដ៏ល្អអស្ចារ្យ ហើយភ្ញៀវទេសចរដែលមកលេងទីនោះ អាចធ្វើសកម្មភាពជាច្រើនដូចជា ហែលទឹក ទ្បើងភ្នំ បោះតង់ មើលបក្សី និងមានសកម្មភាពផ្សេងៗទៀត។

៣. ប្រទេសអូស្រ្ដាលី

ប្រទេសអូស្ត្រាលី គឺជាទ្វីប និងក៏ជាប្រទេសកោះមួយដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នាគួរតែទៅ ទស្សនាយ៉ាងហោចណាស់ ឲ្យបានមួយម្តងក្នុងជីវិត។ ប្រទេសនេះ ចម្រុះទៅដោយវប្បធម៌ដ៏សម្បូរបែប ជាមួយសត្វព្រៃដ៏អស្ចារ្យ ព្រមទាំងប្រជាជន នៅទីនោះ មានភាពរាក់ទាក់។

៤. ប្រទេសម៉ាល់ឌីវ

ម៉ាល់ឌីវវាមិនគ្រាន់តែជាប្រទេស ដែលមានកោះដ៏ស្រស់ស្អាតនោះទេ តែវាក៏ជាទីកន្លែងដ៏ពេញនិយមបំផុតសម្រាប់ គោលដៅក្រេបទឹកឃ្មុំ ដែលមានទីតាំងស្ថិតនៅ ពាក់កណ្តាលនៃមហាសមុទ្រឥណ្ឌា។ មានកន្លែងកំសាន្តដូចជា ថ្មប៉ប្រះទឹក ផ្កាថ្មពីបុរាណដែលបានធំធាត់ នៅតាមបណ្តោយ នៃភ្នំភ្លើងបុរាណ ព្រមទាំងរមណីយដ្ឋានដ៏ល្អប្រណិត។

៥. ប្រទេសគុយបា

គុយបាជាប្រទេសកោះ ដ៏ស្រស់ស្អាតមួយនៅ ក្នុងពិភពលោក ដែលមានទឹកថ្លាដ៏ខៀវស្រងាត់ ព្រមទាំងឆ្នេរដីខ្សាច់ពណ៌ស ជាមួយនឹងថ្មប៉ប្រះទឹក ដែលអមនឹងផ្កាថ្មដ៏ល្អបំផុត ជាពិសេសមានហាងតូចជាច្រើន ដែលគួរឲ្យទាក់ទាញនៅទីនោះ។

៦. កោះហ្វីជី

ហ្វីជី គឺជាកោះដ៏អស្ចារ្យ និងក៏ជាកោះដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ការធ្វើដំណើរ ផ្សងព្រេងរបស់អ្នកទេសចរ។ នៅតំបន់នោះ អ្នកដំណើរអាចជិះទូកនៅលើទឹករលកដ៏អស្ចារ្យ ព្រមទាំងអាចអង្គុយនៅលើឆ្នេរខ្សាច់ និងសម្រាកកាយ ឬទស្សនាទឹកជ្រោះធ្លាក់ដ៏មនោរម្យ។

៧. ប្រទេសជប៉ុន

យើងអាចនិយាយបានថា មិនមែនន្លែងទាំងអស់ សុទ្ធតែដូចគ្នានោះទេ។ ជាក់ស្ដែងដូចជាប្រទេសជប៉ុនក៏ មានកោះមួយដែលជាកន្លែង ដ៏ស្រស់ស្អាតបំផុត ដែលធ្វើឲ្យអ្នកទេសចរមកទស្សនានៅទីនេះហើយ នឹងមិនមានអារម្មណ៍ថាធុញទ្រាន់នោះទេ ព្រោះនឹងទទួលបាននូវ បទពិសោធន៍ខុសគ្នាពីវប្បធម៌ នៅក្នុងការឡើងភ្នំដ៏ប្រពៃ ព្រមទាំងកុំភ្លេចទៅទស្សនានៅទីក្រុងតូក្យូ។

៨. ប្រទេសក្រិក

ប្រទេសក្រិចគឺជាប្រទេស មួយដ៏ស្រស់ស្អាតដែលគេស្គាល់ថា មានប្រវត្តិសាស្រ្តរបស់ខ្លួនដ៏យូរអង្វែង និងមានឆ្នេរសមុទ្រដ៏ល្អបំផុត។ ប្រទេសនេះមានប្រជុំកោះ និងកូនកោះជាង ១៤០០ ប៉ុន្តែមានតែ ១៦៩ប៉ុននោះដែលមានមនុស្សរស់នៅ។ កោះក្រិកទាំងនេះគឺជា គោលដៅដ៏ពេញនិយមបំផុត សម្រាប់អ្នកទេសចរមកទស្សនា ជាពិសេសក្នុងអំឡុងពេលរដូវក្តៅ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល