បើតាមការវាស់ស្ទង់មតិនាពេលថ្មីៗនេះ បានអោយដឹងថា ក្នុងចំណោមអ្នកចាក់សាក់
ភាគច្រើនមានការស្តាយក្រោយ បន្ទាប់ពីពួកគេបានធ្វើបែបនេះ ហើយបើតាមស្ថិតិ
វាស់ស្ទង់មួយនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បុរសមានការស្តាយក្រោយច្រើនជាង
នារី។

យុវវ័យម្នាក់ក្នុងចំណោមយុវវ័យបួនទៅប្រាំនាក់ ដែលកំពុងរស់នៅក្នុងចក្រភពអង់គ្លេសបាននិ
យាយថា គេពិតជាមានអារម្មណ៏ថាស្តាយក្រោយមែនទែន បន្ទាប់ពីគេបានសំរេចចិត្តថាចាក់
សាក់នៅលើដងខ្លួន។

បើគិតជាភាគរយ មានចំនួនដល់ទៅជិត 50% ក្នុងចំណោមមនុស្សដែលមានវ័យចន្លោះពី 18 ឆ្នាំ
ទៅ 25 ឆ្នាំ មានអារម្មណ៏ថាស្តាយក្រោយ បន្ទាប់ពីបានចាក់សាក់នៅលើដងខ្លួនរបស់ពួកគេ
ដោយយោងទៅតាមទិន្នន័យសមាគមរោគសើស្បែករបស់ប្រទេសអង់គ្លេស។

ដោយក្រោយមកពួកគេ ភាគច្រើនបានសំរេចចិត្តធ្វើការលុបស្នាមសាក់នៅលើដងខ្លួននោះចេញ
ជាជាងការស្តាយក្រោយអស់មួយជីវិត ។ សមាគមរោគសើស្បែករបស់ប្រទេសអង់គ្លេសមួយនេះ
ក៏បានអំពាវនាវ អោយប្រជាជនទាំងអស់ធ្វើការគិតគូរអោយបានច្បាស់លាស់ មុននិងសំរចេចិត្ត
ចាក់សាក់នៅលើដងខ្លួន។

ពោលគឺ ការសិក្សាស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថា ការវាស់ស្ទង់មតិក្នុងចំណោមមនុស្សជិត
600 នាក់បានអោយដឹងថា បុរសមានការស្តាយក្រោយច្រើនជាងនារី ខណៈពេលដែលពួកគេភាគ
ច្រើនបានសំរេចចិត្តនៅក្នុងការចាក់សាក់នេះ មុនអាយុ ១៦ ឆ្នាំមកម៉្លេះ៕

ដោយ ៖ មង្គល
ប្រភព ៖ news.sky