ហ៊ឹហ្វី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ថា ស្ថិតនៅភាគ ខាងកើត នៃប្រទេសចិន នៅខេត្តអានអ៊ី ក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា បានរកឃើញ ទីក្រុងចំ ណាស់ មួយដែលមាន អាយុកាលប្រមាណ ៤៥០០ឆ្នាំមកហើយ ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wuhan University បានឲ្យដឹងថា ពួកគេបានរកឃើញផ្ទះ ជាច្រើនខ្នង ដែលបន្សល់ ទុកតាំងពីសម័យបុរាណកាល ។ ការរកឃើញនោះអាច ប៉ាន់ប្រមាណ បានថា ជាទីក្រុងដ៏ចំណាស់ មួយដែលមានអាយុកាល មិនតិចជាង៤៥០០ឆ្នាំឡើយ ។

តាមការឲ្យដឹងរបស់ក្រុមអ្នកបុរាណវិទ្យាទាំងនោះ ពួកគេអាចប៉ាន់ប្រមាណដឹងថា សំណង់ចាស់ៗ ដែលរកឃើញ អាចកកើតតាំងពីសម័យស្តេចហាន (ត្រឡប់ទៅ២០០០ឆ្នាំមុនវិញ)។

លោក He Xiaolin សាស្ត្រាចារ្យមកពីសកលវិទ្យាខាង លើបានអះអាងថា "នេះជាការរកឃើញ ដែល ចាត់ ទុកជាប្រវត្តិសាស្ត្រ មួយ ដោយផ្តោតសំខាន់លើបរិស្ថាន និងការប្រែប្រួលនៅក្នុង សង្គម" ។

ក្រុមអ្នកស្រាវជា្រវបានបញ្ជាក់ថា សំណង់ចាស់ៗ ត្រូវបានគេរកឃើញជាលើកដំបូង នៅក្នុងឆ្នាំ១៩៨០ តែអំឡុងពេលនោះ គេមិនទាន់ដឹងច្បាស់ និងពិសោធន៍ដឹងអំពីអាយុកាលរបស់ទីក្រុង នេះ ដោយ គ្រាន់តែ បញ្ជាក់ថា ជាផ្នែកមួយនៃទីក្រុងធំប៉ុណ្ណោះ តែមកដល់បច្ចុប្បន្ននេះការស្រាវជ្រាវកាន់ទំំនើប ធ្វើឲ្យដឹងច្បាស់ថា វាពិជាទីក្រុងដែលកើតឡើង តាំងពីយូរលង់មកហើយពិត ប្រាកដមែន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល