ការនាំចេញទៅកាន់ប្រទេសនានាក្នុងពិភពលោកនូវផលិតផល Ipad 2 នឹងត្រូវធ្វើឡើង
នៅថ្ងៃទី25 ខែមីនា ឆ្នាំ2011ខាងមុខនេះ, ដោយឡែកក្រុមហ៊ុន Apple បានប្រកាសថា
ក្រុមហ៊ុនរបស់ខ្លួនបានចុះកិច្ចសន្យាធ្វើជាដៃគូជាមួយក្រុម ហ៊ុនបច្ចេកវិទ្យា Toshiba របស់
ប្រទេសជប៉ុន ។ ប៉ុន្តែដោយប្រទេសជប៉ុនក្នុងរយៈពេលដីខ្លីនេះត្រូវទទួលរងនូវការ វាយ
ប្រហារយ៉ាងធ្ងន់ធ្ងរពី គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បានជះឥទ្ធិពលយ៉ាងខ្លាំង
ដល់ដំនើរការរបស់ក្រុមហ៊ុនToshiba ដែលជាហេតុធ្វើអោយ Toshiba មិនទាន់អាចបញ្ជាក់
ពីពេលវេលានៃការ បើកដំណើរការជាថ្មីនៅឡើយ ។ ដូចនេះក្រុមហ៊ុន Apple បានធ្វើការ
ផ្អាកការនាំចេញផលិតផល និងគ្រឿងបន្លាស់សម្រាប់ផលិតផល Ipad 2ថ្មីនេះពី ប្រទេស
ជប៉ុនជាបណ្តោះអាសន្ន ហើយក៏មិនបានបញ្ជាក់ពីពេលវេលានៃដំណើរការទទួលនាំចូល
មកវិញពីប្រទេសជប៉ុននៅពេលណានោះដែរ ។
ក្រុមហ៊ុន Apple ក៏បានចូលរួមសោកស្តាយនិងរំលែកទុក្ខចំពោះប្រជាជនជប៉ុនដែលទទួល
រងគ្រោះនៅក្នុងគ្រោះមហន្តរាយដ៏សាហាវបំផុតដែលជា ប្រវតិ្តសាស្រ្តសំរាប់ ប្រជនជប៉ុន
បន្ទាប់ពីសង្គ្រាមលោកលើកទីពីរមក ។ ពេលនេះក្រុមហ៊ុន Toshiba បានបិទទ្វារបន្ទាប់ពីមាន
ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ហើយពុំទាន់បញ្ជាក់អំពីពេលវេលាដែលនឹងត្រូវបើកទ្វារឡើងវិញទេ ៕