ព័ត៌មានប្លែកៗ ៖ ប្រព័ន្ធថាមពលសោតវិញ្ញាណទាប អាចត្រូវបានបង្កើតឡើងសម្រាប់មនុស្សយន្ដ ហើយ បរិបទនេះ គឺ បានជំរុញគំនិត អោយមានការបង្កើតឡើង ពីរចនាសម្ព័ន្ធសោតវិញ្ញាណរបស់តុកកែ។

លក្ខណៈចំឡែកមួយ នៃជីវវិទ្យាដែលមានន័យថា ពន្លឺចាំងចូលទៅក្នុងត្រចៀករបស់ តុកកែ អាចត្រូវបានគេមើលឃើញពីម្ខាងទៀត ដែលអាចផ្តល់ការបំផុសគំនិតសម្រាប់ ការផលិត មនុស្សយន្ដ នាពេលអនាគត។

សត្វតូចៗ ដូចកង្កែបនិង តុកកែ មានរន្ធសម្លេង ដែលតភ្ជាប់ក្រដាសត្រចៀករបស់ពួកវា ហើយជួយប្រាប់ពួកវា ថាតើសម្លេងមួយនោះមកពីណា។

ប្រព័ន្ធនេះថ្ងៃណាមួយអាច ផ្តល់ឱ្យយើងនូវមនុស្សយន្ត ដែលអាចពង្រីក និង កំណត់ទីតាំងសំឡេង ដោយមិនចាំបាច់ពឹងផ្អែក ថាមពល ណាមួយដើម្បីធ្វើវាឡើយ។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យបច្ចេកទេស នៃទីក្រុង Munich ត្រូវបានគេពិនិត្យមើល ពីរបៀបដែលសត្វតូចៗអាចស្តាប់លឺ ។

ប្រព័ន្ធនេះ គឺខុសគ្នាទៅនឹងថនិកសត្វ ដែលមានទំហំធំ ដែលបានកំណត់ទីតាំង ប្រភពនៃសំឡេងមួយដោយការវិនិឆ្ឆ័យ ត្រូវបានពន្យា ពេល តួយ៉ាងសម្លេងអាចលឺ ពីត្រចៀកមួយ មុននឹងទៅដល់ត្រចៀកមួយផ្សេងទៀត។

ប្រព័ន្ធនេះធ្វើការបានយ៉ាងល្អទៅលើក្បាលសត្វដែលមានទំហំធំ ប៉ុន្តែសម្រាប់ក្បាលដែលមានទំហំតូច ប្រព័ន្ធនេះមិនដំណើរការទេ។

រន្ធសម្លេង រវាង ត្រចៀករបស់សត្វតុកកែ និងសត្វតូចៗមួយចំនួនផ្សេងទៀត ជួយពង្រីកភាពខុសគ្នា និងមេដឹកនាំក្រុមនេះបាន និយាយបានថា ប្រព័ន្ធ នេះអាចដំណើរបាននៅក្នុងមនុស្សយន្ដ។

លោក Leo Van Hemmen បាននិយាយថាប្រព័ន្ធ នេះគឺរចនាសម្ព័ន្ធ សុទ្ធសាធ វាមិនពឹងផ្អែកឲ្យមានថាមពល ណាមួយឡើយ។

"ភាពខុសគ្នានៃរលកសម្លេង កើតឡើងដោយឯកឯង តាមរយៈការតភ្ជាប់រវាងត្រជៀកទាំងពីរ ។ ជាការពិត ខ្ញុំអាចស្រមៃបានយ៉ាងល្អ អំពីរូបភាពនេះ នៅក្នុងមនុស្សយន្ត ដោយសារតែ ប្រភេទនៃរលកសម្លេង នេះមិនត្រូវការថាមពលនោះទេ" ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព៖ news.sky