ក្រុមអ្នកវិទ្យាសាស្ដ្រនៃសាលាវេជ្ជសាស្ដ្រ Albert Einstein នៅ New York អាមេរិក ទើបតែបាន
ប្រកាសថា ពួកគេបានពិសោធ និងបង្កើតដោយជោគជ័យនូវឪសថមួយប្រភេទដែលជួយបង្កើន
អាយុរបស់មនុស្ស ដោយវិធីកាត់បន្ថយនូវបណ្ដាជម្ងឺដែលទាក់ទិននឹងវ័យចាស់នៃរាងកាយ
មនុស្ស។

ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើនេះ បានអះអាងថា Metformin ដែលជាថ្នាំពិសេសសម្រាប់អ្នកជម្ងឺ
ទឹកនោមផ្អែមកម្រិត ២ ត្រូវបានគេប្រើប្រាស់ច្រើននៅអាមេរិក ចាប់ពីឆ្នាំ ១៩៩៤ អាចជាដំណោះ
ស្រាយដ៏អស្ចារ្យសម្រាប់ជួយរក្សាមនុស្សឱ្យនៅក្មេងបានយូរ។

ការសិក្សាស្រាវជ្រាវមុននេះ បានបង្ហាញថា ឪសថខាងលើនេះ អាចជួយអួសបន្លាយអាយុនៃ
សត្វប្រភេទមានធ្មេញមុខរឹងមាំ ដូចជាកណ្ដុរ កំប្រុក។ល។ រួមនឹងព្រូនដែលមានខ្លួនមូលវែង
ហើយវិទ្យាសាស្ដ្របច្ចុប្បន្ន ក៏មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីទទួលស្គាល់ថា ថ្នាំប្រភេទខាងលើ
នោះ ក៏មានប្រសិទ្ធភាពលើរាងកាយមនុស្ស នេះបើតាមបណ្ឌិត Nir Barzilai ប្រធានក្រុមស្រាវ
ជ្រាវ និងជាអគ្គនាយកនៃមន្ទីរស្រាវជ្រាវអំពីភាពចាស់ជរា។

កិច្ចប្រជុំរវាងក្រុមអ្នកស្រាវជ្រាវដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤កន្លងទៅ នៅអាមេរិក ស្ដី
អំពីថ្នាំ Metformin បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។ កិច្ចប្រជុំនេះនឹង
បើកផ្លូវឱ្យមានការពិសោធដ៏ធំ និងយូរអង្វែងមួយដើម្បីស្វែងរកគុណប្រយោជន៍នៃថ្នាំនេះ នឹង
អាយុរបស់មនុស្ស។ ក្នុងកិច្ចប្រជុំ អ្នកវិទ្យាសាស្ដ្របានលើកឡើងថា វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីអូសបន្លាយអាយុកាលរបស់មនុស្ស នោះគឺ កាត់បន្ថយបណ្ដាជម្ងឺដែលទាក់ទិននឹង
វ័យចាស់ និងធ្វើឱ្យរាងកាយមាំមួនបានយូរអង្វែង។

បណ្ឌិត Barzilai រួមនឹងក្រុមការងារពន្យល់ថា ថ្នាំ Metformin ក្រៅពីមានប្រសិទ្ធភាបក្នុងការព្យា
បាលជម្ងឺទឹកនោមផ្អែម វាក៏ជួយព្យាបាលជម្ងឺផ្សេងៗ ដូចជាជម្ងឺបេះដូង មហារីក។ល។ ហើយ
ដោយសារមានតួនាទីកាត់បន្ថយកាឡូរី ដូច្នេះ ថ្នាំ Metformin នេះ ក៏អាចជួយអូសបន្លាយអាយុ
កាលរបស់ ថនិកសត្វ (សត្វមានដោះ)។

ការពិសោធផ្នែកវេជ្ជសាស្ដ្រមួយនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំ ហើយអ្នកចូលរួម
ពិសោធ ត្រូវបានអាយុ ចាប់ពី ៧០ ទៅ ៨០ឆ្នាំ និងត្រូវមានជម្ងឺមួយចំនួន ដូចជា ខ្វះឈាមបេះ
ដូង ខ្សោយបេះដូង មហារីក។ល។

ក្រុមអ្នកស្រាវជ្រាវខាងលើ មានសង្ឃឹមយ៉ាងខ្លាំង ហើយថា ថ្នាំខាងលើនេះ នឹងមានប្រយោជន៍
ច្រើនក្នុងការជួយអូសបន្លាយអាយុកាលរបស់មនុស្ស៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ MotherBoard