CamNews

នរកចាប់ជាតិ! កាត់លិង្គឪពុកចិញ្ចឹមបោះចោល កាលពីឆ្នាំ២០១៥នោះ ឥឡូវនេះចាប់បានហើយ

(ពោធិ៍សាត់)៖ មុខសញ្ញាអារ-ក​ និងកាប់ចិញ្ច្រាំលើរាងកាយជាច្រើនកន្លែង រួចកាត់លិង្គឪពុកចិញ្ចឹមបោះចោល កាលពីយប់ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិ៍សាត់ រួចវេចបង្វិច​គេចខ្លួននោះ ឥឡូវនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៧។

សេចក្ដី​រាយការណ៍​ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហាក់ ហ៊ន អាយុ៧៤ឆ្នាំ ជាឪពុកចិញ្ចឹម រីឯជនដៃ​ដល់មានឈ្មោះ ត្រឹង បូរី អាយុ២៨ឆ្នាំ ជាកូនចិញ្ចឹម រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ មានស្រុកកំណើត​នៅខេត្ដព្រះវិហារ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះត្រូវបានជនដៃដល់ប្រើកាំបិតអារ-ក ដាច់បំពង់ខ្យល់ កាប់ទៅលើដើមទ្រូងរយះ២កន្លែង ចាក់ពោះធ្លាយចេញពោះរៀន និងកាត់លិង្គបោះចោល រួចជនដៃដល់បានវេចបង្វិចគេចខ្លួនបាត់រយៈពេល២ឆ្នាំ ទើបតែថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ​សមត្ថកិច្ចស្រុកបាកានឃាត់ខ្លួនបាន។

សេចក្តីរាយការណ៍បន្តថា មូលហេតុដែលធ្វើឲ្យជនដៃដល់ហ៊ានប្រព្រឹត្តអំពើមនុស្សឃាតដូច្នេះ ពីព្រោះជនដៃដល់តែង​តែផឹកស៊ីស្រវឹង ហើយជានិច្ចជាកាល។​

បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនជនដៃដល់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី