CamNews

ប្លន់ទៀតហើយ! យប់មិញប្លន់ម៉ូតូ២ករណីផ្សេងគ្នា នៅខណ្ឌចំការមន យកអស់ម៉ូតូ២គ្រឿងម៉ាក MSX និង Zommer

(ភ្នំពេញ)៖​ យ៉ាងហោចណាស់មានករណីប្លន់ម៉ូតូ២លើក​ បានសម្រេចទាំង២​ សង្កាត់ផ្សេងគ្នា​ នៃទឹកដីខណ្ឌចំកាមន ដោយករណីទី១កើតឡើង នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន​ នាម៉ោងជាង១០យប់ ថ្ងៃទី១៥​ ខែមីនា ​ឆ្នាំ​២០១៦​ បង្កឡើងដោយជនសង្ស័មួយក្រុម មានគ្នា៥ទៅ៦នាក់ ជិះម៉ូតូបីគ្រឿងប្រដាប់ដោយដាវសាំម៉ូរៃ បានធ្វើសកម្មភាពកាប់ប្លន់ ទៅលើជនរងគ្រោះ​ យកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ស្លាកលេខភ្នំពេញ 1FB-201 ទៅបាត់ដោយសុវត្ថិភាព​។

បន្ទាប់ពីជនសង្ស័យកាប់ប្លន់ យកម៉ូតូទៅបាត់ជនរងគ្រោះបានត្រឹមតែ មកដាក់ពាក្យបណ្តឹងប៉ុស្តិ៍ទំនប់ទឹក ​ទាំងស្តាយម៉ូតូតែប៉ណ្ណោះ​។

ចំណែកករណីទី២វិញ កើតឡើងនៅម៉ោង៤៖០០នាទីទៀបភ្លឺ​ ថ្ងៃទី១៦ ​ខែមីនា ​ឆ្នាំ​២០១៦ នៅចំណុចជិតរង្វង់មូលផ្សារថើមថ្កូវ ​សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន​ គឺមានជនល្មើស២នាក់​ជិះម៉ូតូមួយគ្រឿងម៉ាក Wave មិនចាំពណ៌ និងស្លាកលេខ ប្រើប្រាស់អាវុធខ្លីមួយដើ​​ម បានធ្វើសកម្មភាពវាយក្បាលជនរងគ្រោះ​ ជានារីប្លន់យកម៉ូតូមួយគ្រឿងម៉ាក Zommer  ពណ៌ទឹកសមុទ្រ​ ស្លាកលេខភ្នំពេញ​ 1FN-1678 រួមជាមួយកាបូបស្ពាយមួយ ដែលក្នុងកាបូបនោះមានសម្ភារ​ដូចជា​ទូរសព្ទ័​ ម៉ាក​ Iphone 5s មួយគ្រឿង​ និង​ Iphone 6sមួយ​ ខ្សែជើងមួយខ្សែ​ និងលុយ៦០ដុល្លារ​។​

បើតាមសំដីនារីរងគ្រោះឈ្មោះ​ ហួយ​ ការូលីន អាយុ២១​ឆ្នាំ​ ស្នាក់នៅជិតវត្តសន្សំកុសលបានប្រាប់ថា មុនកើតហេតុ​នារីរងគ្រោះ​ បានចេញពីក្លឹបកំសាន្តជាមួយបង​ធម៌ ម្តុំវត្តភ្នំ​ដោយជិះម៉ូតូម្នាក់មួយ​ លុះជិះជិតដល់រង្វង់មូលផ្សារដើមថ្កូវ ដែលជាកន្លែងកើតហេតុ​ បងប្រុស​ធម៌របស់់នារីរងគ្រោះ​ ក៏បានជិះម៉ូតូទៅរកផ្ទះសំណាក់ដេកមុន ដោយឲ្យនារីរងគ្រោះជាប្អូនស្រី ទៅរកទិញទឹកផឹក​ លុះជិះទៅមិនទាន់ដល់កន្លែង លក់ទឹកសុទ្ធផងនារីរងគ្រោះ ក៏ត្រូវបានជួបក្រុមចោរ២នាក់ជិះម៉ូតូមួយគ្រឿង និងប្រើប្រាស់កាភ្លើងខ្លីមួយដើម វាយក្បាលប្លន់យកម៉ូតូ និងសម្ភារជាច្រើនទៅបាត់ ដោយសុវត្ថិភាព​ ។​

បន្ទាប់ពីក្រុមចោរចេញទៅបាត់នារីរងគ្រោះ​ រួមជាមួយបងប្រុសធម៌ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត។

យ៉ាងណាក៏ដោយ ករណីទាំង២នេះ មន្រ្តីនគរបាលខណ្ឌចំការមន កំពុងធ្វើការសួរនាំបន្ថែមទៀត ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ជាករណីប្លន់ពិតប្រាកដ ឫជាករណីអ្វីផ្សេង?៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី