រឿងមួយមិនទាន់ទាំងបានត្រួតពិនិត្យចប់ផង ឥឡូវកើតមានមួយករណីទៀតហើយ នៅពេលដែល Galaxy Note 7 ដែលបានផ្លាស់ប្តូររួចហើយនោះ បានបន្តផ្ទុះឆេះ នៅតៃវ៉ាន់។

នារីម្នាក់ឈ្មោះ Lai អាយុ ២៨ឆ្នាំ នៅតៃវ៉ាន់ បានរៀបរាប់ឲ្យដឹងថា Galaxy Note 7 ថ្មី ដែលទើបតែប្តូរ បានរយះពេល ១០ថ្ងៃ របស់គាត់ បានផ្ទុះឆេះ។ គាត់បន្ថែមឲ្យដឹងថា ក្នុងពេលកំពុងតែដឹកសត្វសុនខ ដើរលេង រូបគាត់បានស្តាប់ឮសម្លេងផ្ទុះតិចៗ នៅក្នុងហោរប៉ៅខោ ជាមួយនឹងការមានអារម្មណ៍ថា កំដៅក្នុងហោរប៉ៅឡើងកម្តៅខ្លាំង យ៉ាងឆាប់រហ័ស។

ពេលនោះគាត់បានយក Galaxy Note 7 ចេញពីហោរប៉ៅយ៉ាងប្រញាប់ប្រញាល ហើយបោះចោលទៅលើដងផ្លូវ។ ពេលនោះ ផ្សែងក៏បានហុយចេញពីស្មាតហ្វូននោះតែម្តង។

នារីឈ្មោះ Lai បានឲ្យដឹងថែមទៀតថា គាត់បានទិញ Galaxy Note 7 កាលពីខែសីហា នៅពេលដែលវាទើបតែត្រូវបានគេបើកដាក់លក់នៅលើទីផ្សារតៃវ៉ាន់។ ក្រោយមក Samsung បានប្តូរស្មាតហ្វូន Galaxy Note 7 ថ្មីមួយគ្រឿងឲ្យគាត់ កាលពីថ្ងៃទី ២៧ ខែកញ្ញា កន្លងទៅ តាមកម្មវិធីនៃការប្រមូលចូលវិញ របស់ក្រុមហ៊ុន។

Samsung នៅតៃវ៉ាន់បានឲ្យដឹងថា ពួកគេបានធ្វើការទាក់ទងទៅអតិថិជនភ្លាមៗ នៅពេលដឹងពីហេតុការណ៍នេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេនឹងធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ដើម្បីឲ្យប្រាកដថាវាពិតជាម៉ូដែលដែលបានប្តូរថ្មី ឬក៏មិនមែន?

កាលពីពេលថ្មីៗកន្លងទៅនេះ Galaxy Note7 មួយគ្រឿង បានផ្ទុះឆេះនៅក្នុងដំណើរ នៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines។ ការត្រួតពិនិត្យអង្កេតមួយ កំពុងតែដំណើរការ ដើម្បីកំណត់បញ្ជាក់រកមូលហេតុនៃការផ្ទុះឆេះ។ ក្នុងនោះ គេហទំព័រព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត AT&T នៅអាមេរិច កំពុងតែគិតពិចារណាដល់ការឈប់ដាក់លក់ Galaxy Note7 ទាំងស្រុងតែម្តង។

ឆ្លងតាមការផ្ទុះឆេះ នៅតែកើតមានឡើងជាបន្តបន្ទាប់ ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ លទ្ធភាព ដែល Samsung ត្រូវបន្តធ្វើការប្រមូលចូលមកវិញនូវ Galaxy Note 7 ជាលើកទី២ ទៀតនោះ អាចនឹងកើតមានឡើងក៏ថាបាន៕

- Nokia D1C បន្តលេចចេញ លក្ខណៈសម្បត្តិមូលដ្ឋាន លំអិតកាន់តែច្រើន
- ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ចល័តទនៅអាមេរិច រំលឹកដល់ការឈប់លក់ Note 7 ទាំងស្រុង បន្ទាប់ពីស្មាតហ្វូននេះ នៅតែមានផ្ទុះឆេះ

ប្រែសម្រួល៖ មង្គល
ប្រភព៖ vreview