(កំពត)៖ កម្លាំងនគរបាលស្រុកជុំគីរី ចុះឃាត់ខ្លួនជនល្មោភកាមម្នាក់ ពីបទចាប់រំលោភសេពសន្ទវៈលើអានីតិជន បានសម្រេច១ដង នៅម៉ោង១០៖០០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិធ្លកយុល ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត។

មន្ត្រីនគរបាលស្រុកជុំគីរី បានឲ្យដឹងថា បុរសជនសង្ស័យ ឈ្មោះសំ ហិល អាយុ៤៧ឆ្នាំ រីឯជនរងគ្រោះ ឈ្មោះ ជ ផ ភេទស្រី អាយុ១៤ឆ្នាំ។

មន្ត្រីនគរបាលស្រុកជុំគិរី ឲ្យដឹងទៀតថា ជនសង្ស័យជាមនុស្សស្រវឹងខួប ហើយកាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី ២៦ ខែធ្នូម្សិលមិញ ខណៈឪពុកម្តាយ បងប្អូនខាងជនរងគ្រោះមិននៅផ្ទះនោះ ជនសង្ស័យ ក៏ឈ្លាតឱកាសចាប់រំលោភ ជនរងគ្រោះ រហូតបានសម្រេច១លើក។ ក្រោយពីមានពាក្យបណ្តឹងរបស់ឪពុកម្តាយខាងជនរងគ្រោះរួចមក កម្លាំង ក៏ឈានទៅឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅម៉ោង១០ព្រឹកមិញនេះ ហើយនៅរសៀលនេះ លោកឧត្តម សេនីយ៍ស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានបញ្ជាឲ្យនាំខ្លួនជនសង្ស័យរូបនេះ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី