ការទិញយកក្រុមហ៊ុន Webpass នេះបង្ហាញថា Google កាន់តែពឹងផ្អែកទៅលើកម្លាំងខាង
ក្រៅ ដើម្បីរីកចម្រើនជាជាងពឹងលើខ្លួនឯងទាំងស្រុង។

Webpass ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺរណែតល្បឿនលឿន ធ្វើសកម្មភាពនៅក្នុងទីក្រុង
ចំនួន ១០ របស់អាមេរិក ថ្មីៗនេះ បានប្រកាសថា បានច្របាច់បញ្ចូលទៅក្នុងក្រុមហ៊ុន Google
Fiber របស់ Google ។ ប្រការនេះបានន័យថា ចាប់ពីពេលនេះ ក្រុមហ៊ុន Google គឺជាអ្នកផ្គត់ផ្គង់ អ៊ីនធឺរណែតដល់អ្នកប្រើប្រាស់ទាំងនោះ។

អគ្គនាយករបស់ Webpass បានឱ្យដឹងថា “ការច្របាច់បញ្ចូលជាមួយនឹង Google Fiber នេះ នឹង នាំមកនូវការកែលំអជាច្រើនដល់អតិថិជនរបសយើង ព្រោះក្រុមហ៊ុនទាំងពីរចែករំលែកចក្ខុ
វិស័យជាមួយគ្នា ព្រមទាំងធ្វើការសន្យាជាមួយអតិថិជនចំពោះប្រការនេះ។ ថាមពលដែលមាន
ស្រាប់របស់ Google Fiber នឹងជួយឱ្យ Webpass រីកចម្រើនយ៉ាងលឿន ជាជាងការធ្វើសកម្មភាព
តែងឯង”។

សូមបញ្ជាក់ថា Webpass ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ នៅ San Francisco។ កញ្ចប់
សេវាអ៊ីនធឺរណែសម្រាប់គេហដ្ឋាន និង premium របស់ Webpass អាចដំណើរការក្នុងល្បឿន
1 GB/s ។

ការបោះជំហាននេះបង្ហាញថា Google កាន់តែពឹងផ្អែកទៅលើកម្លាំងខាងក្រៅ ដើម្បីរីកចម្រើន
ជាជាងពឹងលើខ្លួនឯងទាំងស្រុងដូចមុន។

គួររំលឹកថា កាលពីដើមឆ្នាំនេះ Google ក៏បានឧទ្ទេសនាមសេវា Fiber Phone ទន្ទឹមនឹងសេវា
អ៊ីនធឺរណែត និងទូរទស្សន៍ ពី Fiber ។ Google ក៏បានចាប់ផ្ដើមធ្វើការជាមួយដៃគូរបស់ខ្លួនដើម្បី
ជួយឱ្យ Fiber បានទៅដល់អ្នកប្រើប្រាស់ច្រើនជាងមុន។ អនាគតខាងមុខ គេមិនដឹងថា Google
នឹងទិញយកក្រុមហ៊ុនណាទៀត ឬអត់ វានៅតែជាសំនួរដ៏សំខាន់មួយផងដែរ។

ប្រែសម្រួល ៖ បុត្រា