CamNews

ប្រេ​ស៊ីល តែង​តាំង​គ្រូ​បង្វឹក Tite ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ ជំនួស​​កៅ​អី​លោក Dunga

(ក្រុងរីយ៉ូ)៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល CBF បានសម្រេចតែងតាំងអតីតគ្រូបង្វឹកក្លឹប Corinthians លោក Tite ក្នុង​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ជា​ផ្លូវ​ការ ជំនួស​កៅ​អី​លោក Corlos Dunga ដែលត្រូវបានបណ្តេញចេញ​ពី​តំណែង កាល​ពី​សប្តាហ៍​មុន​។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា ចាប់ពីពេលនេះតទៅបុរសវ័យ៥៥ឆ្នាំ ជនជាតិប្រេស៊ីលរូបនេះ នឹងបន្តដឹកនាំ ប្រេស៊ីល​ប្រកួត​ជម្រុះ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​ជា​បន្ត នៅក្រោយពេលព្រឹត្តិការណ៍ Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល​ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ខែ​សីហា​ខាង​មុខ ដោយ​មាន​គ្រូ​បង្វឹក Micale ដឹក​នាំ U-20 លេង​ក្នុង​ឱកាស​នោះ​វគ្គ​ជម្រុះ​ក្នុង​ពូល 16​ក្រុម។

ស្នាដៃរបស់លោក Tite ក្នុងការដឹកនាំ Corinthians ឈ្នះជើងឯកពានលីក Brazil Serie A បាន២ដង ពាន Copa Libertadores និង​ពាន World Club Cup បាន​ម្តង​ដូច​គ្នា ក្នុង​នាម​ជា​គ្រូ​បង្វឹក​ដែល​ទើប​មាន​វ័យ​៥៥​ឆ្នាំ តែបានដឹកនាំ ក្លឹបចំនួន១៣មកហើយ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ក្លឹប​ខ្លាំងៗ​មាន​ដូច​ជា Gremio, Atletico Mineiro និង​ក្លឹប Palmeiras នៅ​ក្នុង​ប្រទេស​ប្រេស៊ីល និង​ក្លឹប​អាជីព Al Ain និងក្លឹប Al Wahda នៅប្រទេសអារ៉ាប់រួមផងដែរ៕

លោក Tite

លោក Carlos Dunga ត្រូវបានប្រេស៊ីល​ បណ្តេញពីតំណែងជាលើកទី២

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង