អ្នកប្រើ Twitter មួយក្រុម ដែលត្រូវបានលោកប្រធានាធិបតី Donald Trump ប្លុកគណនី បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ថា វិធានការរបស់លោក គឺជាការរំលោភលើសិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទីមួយរបស់ពួកគេ។ ក្រុមនេះ ដែលតំណាងដោយវិទ្យាស្ថាន Knight Amendment និងសាកលវិទ្យាល័យ Columbia បានទាញហេតុផលថា គណនីរបស់ Trump ដើរតួជាវេទិកាសាធារណៈ ដែលបានក្លាយជាប្រភពដំណឹង និងព័ត៌មានដ៏សំខាន់មួយអំពីរដ្ឋាភិបាល និងជាវេទិកាសាធារណៈដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីថ្លែងសុន្ទរកថា ហើយបុគ្គល ដែលត្រូវបានប្លុកពីគណនីរបស់ខ្លួន ត្រូវបានបង្អាក់សមត្ថភាពរបស់ពួកគេ ក្នុងការទទួលបានព័ត៌មាន ដែលត្រូវបានចែករំលែកតែតាមរយៈគណនីនោះ"។

អ្នក ដែលដាក់បណ្តឹងទាំងនោះ បានអះអាងថា ការប្លុកអ្នកប្រើ Twitter របស់រដ្ឋបាលលោក Trump ដែលរិះគន់គោលនយោបាយរបស់ប្រធានាធិបតី គឺជាការដាក់កំហិត ដោយផ្អែកលើទស្សនៈដែលមិនស្របតាមរដ្ឋធម្មនុញ្ញ និងជា"កិច្ចប្រឹងប្រែងដើម្បីបង្ក្រាបអ្នកប្រឆាំង" ។ ពាក្យបណ្តឹងនេះ បានលើកឡើងពីសេចក្ដីសម្រេចថ្មីៗរបស់តុលាការកំពូល នៅក្នុងរឿងក្ដី Packingham v. North Carolina ដែលបានលើកឡើងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter នេះគឺជា "យន្តការដ៏មានអំណាចបំផុតសម្រាប់ប្រជាពលរដ្ឋឯកជន ដើម្បីបង្ហាញទស្សនៈរបស់ខ្លួនដល់មនុស្សដទៃ " ហើយថា ប្រព័ន្ធផ្សព្វផ្សាយនេះ បានក្លាយជាទីលានសាធារណៈសម្រាប់មនុស្សសម័យទំនើបនាពេលបច្ចុប្បន្ននេះ"។

ក្រុមបុគ្គលប្រឆាំងនឹងពាក្យបណ្តឹងនេះ បានពោលអះអាងថា គណនីរបស់លោក Trump គឺជាគណនីផ្ទាល់ខ្លួន និងមិនមែនគណនីរបស់រដ្ឋាភិបាលនោះទេ។ ពាក្យបណ្តឹងនេះ បានច្រានចោលនូវអំណះអំណាងនេះ ដោយលើកឡើងពីឱកាសជាច្រើន ដែលលោកប្រធានាធិបតីបានប្រើប្រាស់គណនី Twitter របស់លោក ជាបណ្ដាញផ្លូវការនៃការទំនាក់ទំនង។ នៅដើមខែនេះ លោក Trump បានថ្លែងថា៖ "ការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្ញុំ មិនមែនក្នុងនាមជាប្រធានាធិបតីសាមញ្ញនោះ វាជាការប្រើប្រាស់របស់ប្រធានាធិបតីសម័យទំនើប " ។ នៅក្នុងខែមិថុនា លោកបានប្រកាសតែងតាំងលោក Christopher A. Wray ជាប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ។ នៅខែមិថុនាផងដែរ លោក Trump បានធ្វើសេចក្តីរាយការណ៍អំពីការហាមឃាត់ការធ្វើដំណើរទស្សនកិច្ចរបស់លោក ដែលកើតចេញពីការវាយប្រហារ នៅទីក្រុងឡុង៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist