ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United ដែលបច្ចុប្បន្នកំពុងតែមានការរង្គោះរង្គឺខ្លាំងនឹងដំណឹង ប្រជែងផ្លាស់ប្ដូរអ្នកដឹកនាំថ្មី បានចេញសេចក្ដីប្រកាសដល់មហាជនដោយផ្ទាល់ថា ក្លឹបមិនបានបង្កើតកិច្ចប្រជុំអ្វីនៅប្រទេសបារាំងជាមួយនឹងលោក Pep Guardiola នោះទេ។

ប្រភពពីគេហទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយឲ្យដឹងថា ក្លឹប Man United ត្រូវគេហទំព័រកីឡាប្រទេសបារាំង ចុះផ្សាយថា ក្លឹបបានបង្កើតកិច្ចប្រជុំមួយ ជាមួយលោក Pep Guardiola នៅទីក្រុងប៉ារីស ដោយបង្ហាញឱកាសភាពដើម្បីចូលជំនួសតំណែងរបស់លោក Louis Van Gaal នារដូវក្ដៅខាងមុខនេះ។ ប៉ុន្ដែសម្រាប់ដំណឹងនេះ ចុះក្លឹបផ្ទាល់បានបដិសេធទាំងស្រុង ថាមិនបានធ្វើអ្វីដូចដែរគេបង្ហាញនោះទេ។

លោក Pep Guardiola បានប្រកាសលាចេញពីតំណែង នៅក្លឹប Bayern Munich ក្នុងពេលខាងមុខនេះ ស្រពេលដែលកិច្ចកុងត្រាត្រូវអស់សុពលភាព ហើយគាត់ក៏មិនចង់បន្ដទៀតដែរ។ លោក Pep Guardiola មានបំណងចង់ផ្ទេរការគ្រប់គ្រងមកកាន់ទឹកដីអង់គ្លេស នៅជាមួយក្លឹបធំៗ ដែលក្នុងនោះមុខសញ្ញាដែលត្រូវចាប់អារម្មណ៍ចង់គ្រប់គ្រងជាងគេ គឺក្លឹប Man City មិនមែន Man United នោះទេ។ ប្រភពដដែលបានបន្ដទៀតថា រូបលោក មានឱកាសច្រើនណាស់ នឹងចូលមកគ្រប់គ្រងនៅអង់គ្លេស មិនថាក្លឹបធំឬតូចនោះទេ សុទ្ធតែផ្ដល់នូវការចុះហត្ថលេខាដល់គាត់ ប៉ុន្ដែអាអកុសលពួកគេ មិនត្រូវបានគាត់ជ្រើសរើសនៅឡើយទេ។

ក្លឹប Bayern Munich ក្រោយពេលដែលត្រូវលោក Pep Guardiola ធ្វើការបដិសេធច្រានចោនូវ កិច្ចកុងត្រាដោយ ទទួចថាចង់ទៅកាន់អង់គ្លេស ថ្នាក់ដឹកនាំកំពូលរបស់ក្លឹប ក៏បានប្រញាប់ស្វែងរកអ្នកបន្ដតំណែង ដោយជ្រើសតាំងលោក Carlo Ancelotti ជាបណ្ដោះអាសន្ន រង់ចាំកិច្ចកុងត្រារបស់លោក Pep Guadiola ត្រូវផុត។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី