ស្ទើរតែមិនគួរអោយជឿ ៖ នៅឯភាគខាងកើត ប្រទេសចិន ឯណោះវិញ បុរសម្នាក់ ត្រូវបានរក អោយឃើញ ថា បានលោតសម្លាប់ខ្លួន ចុះពីលើសំណង់អាគារ ផ្សារទំនើប ជាន់ទី ៧ មួយកន្លែង ក្រោយពី មានជម្លោះ ជាមួយ នឹងមិត្តស្រី របស់ខ្លួន ខណៈនាង ទទូច ទិញ ឥវ៉ាន់ ច្រើនពេក នេះបើ តាមការអោយដឹង ពីគេហ ទំព័រសារ ព័ត៌មាន បរទេស ដេលីម៉ែល។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអះអាងអោយដឹងថា បុរសដែលជា ជនរងគ្រោះ គិតខ្លី ម្នាក់នោះ មានឈ្មោះ ថា Tao Hsiao មានវ័យ ៣៨ ឆ្នាំ ដោយឡែក មិត្តស្រី របស់គាត់ ពុំទាន់ត្រូវ បានគេ បញ្ជាក់ អត្ថសញ្ញាណ អោយដឹងនៅឡើយទេ។ ករណី ធ្វើអត្តឃាត ភ្លាមៗ ដ៏នឹកស្មាន មិនដល់មួយនេះ បានកើតឡើង នៅក្នុង សំណង់អាគារ ផ្សារទំនើបមួយកន្លែង មានទីតាំង ស្ថិតនៅក្នុងក្រុង Xuzhou ខេត្ត Jiangsu ភាគខាងកើត ប្រទេសចិន។

នាឱកាស ខិតជិត មកដល់នៃកម្មវិធីបុណ្យ នូអែល ផ្សារទំនើប មួយនេះ បានលក់ទំនិញ ជាមួយនឹង ប្រូម៉ូ សិនបញ្ជុះតម្លៃជាពិសេស ដោយនៅក្នុងនោះ លោក Hsiao ក៏បានសម្រេចចិត្ត នាំមិត្តស្រី របស់ខ្លួន ដើរ ទិញឥវ៉ាន់ ដល់ទៅ ៥ ម៉ោងពេញ តែដឹងអីថា ក្នុងរយៈពេល ៥ ម៉ោង ក្រោយ ពួកគេ ក៏បានឈ្លោះ ប្រកែក គ្នា ខណៈពេល ដែលបុរសជា មិត្តប្រុស ទារទៅផ្ទះវិញ ស្របពេលដែលមិត្តស្រី ទទូច ចូលទៅទិញ ស្បែក ជើងនៅ ឯហាងមួយកន្លែងទៀត ។ ទន្ទឹមនឹង ការដើរទិញ ឥវ៉ាន់ ដល់ទៅ ៥ ម៉ោងពេញ ឥវ៉ាន់ ច្រើនពេក យូរសឹងតែមិនកើត បុរសជាមិត្តប្រុស ក៏បានបដិសេធ ជាមួយនឹងនាង ផ្ទុយទៅវិញ នារីជាមិត្តស្រី ក៏បាន ច្រឡោតខឹង នឹងស្រែក គំហក អោយគាត់ ជាបុរស កំណាញ់ទៅវិញ ។ ភ្លាមៗនោះ គាត់ក៏បានបែក គំនិត នឹងលោតចុះ ពីជាន់ទី ៧ ស្លាប់មួយរំពេច តែម្តង ៕

<object width="488" height="418" data="http://www.youtube.com/v/qq8ZKdk7Xe4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/qq8ZKdk7Xe4&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល