(អាមេរិក)៖ ហាងកាហ្វេមួយនៅរដ្ឋ Vrginia សហរដ្ឋអាមេរិក បានផ្សព្វផ្សាយដំណឹង ជូនអតិថិជនដោយប្រកាសថា នឹងបញ្ចុះតម្លៃពិសេសជូន នៅពេលដែលអតិថិជន មកទិញកាហ្វេ ឬភេសជ្ជៈផ្សេងទៀត ក្នុងលក្ខណៈសុភាពរាបសារ។

ហាង CUPS Coffee & Tea ស្ថិតនៅភូមិ Grandin បានដាក់ស្លាកមុខហាង ដោយបញ្ជាក់ថា នឹងបញ្ចុះតម្លៃ ៣៥%ដល់អតិថិជនណា ដែលមកទិញកាហ្វេ តាមរបៀបចេះគួរសមត្រឹមត្រូវ ដូចជាប្រើពាក្យ Hello និង Please ជាដើម។ ស្លាកបញ្ចុះតម្លៃដាក់ថា កាហ្វេកែវតូចមួយកែវ ៥ដុល្លារ បើប្រើពាក្យនិយាយថា Please នោះអតិថិជន ដែលមកទិញកាហ្វេនឹងចំណាយត្រឹមតែ ៣ដុល្លារទេ តែបើនិយាយថា Hello ទៀតគេនឹងទិញកាហ្វេមួយ កែវតូចតម្លៃត្រឹម១,៧៥ ដុល្លារប៉ុណ្ណោះ។

Austin Simms ម្ចាស់ហាង CUPS Coffee & Tea និយាយថា គាត់ព្យាយាមធ្វើឲ្យមនុស្សទាំងឡាយ ចេះប្រើពាក្យគួរសមសុភាព ទើបប្រកាសបញ្ចុះតម្លៃភេសជ្ជៈ ជូនអតិថិជនទាំងឡាយដែលមកទិញកាហ្វេ ឬភេសជ្ជៈអ្វីមួយចេះ ប្រើពាក្យបែបនេះ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង