ភ្នំពេញ៖ "ស្រលាញ់ប្រពន្ធគេ ហើយដណ្តើមប្រពន្ធគេ ខុស...???" អត្ថន័យជា សំណួរមួយឃ្លា នេះ គេបានប្រទះ ឃើញ នៅលើគណនី នៃបណ្តាញទំនាក់ទំនង ហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារា សម្តែង និង ម៉ូដែលមាឌ ធំខ្ពស់សង្ហា លោក អេឡិច ដាហ្វី ដែលបានបង្ហោះសួរមតិ និង សុំ យោបល់ពីមិត្ត ក្នុងហ្វេសប៊ុក និងទស្សនិកជនអ្នកគាំទ្រ។

ថ្មីៗនេះ នៅក្នុងគណនី ហ្វេសប៊ុករបស់តារាសម្តែង មាឌធំលោក ចន អេឡិចដាហ្វី បានធ្ញើឲ្យ Friend មានការភ្ញាក់ផ្អើល ស្ទើរគ្រប់គ្នា ខណៈនៅសុខៗ ក៏ស្រាប់តារាប្រុសរូបនេះ បានបញ្ចេញ សារ បែបមានលក្ខណៈ ខុសប្លែកហាក់បង្ហាញឱ្យឃើញថា លោកទំនងកំពុងលួចសាងស្ងាត់ៗ ដោយស្រលាញ់ប៉ះចំស្រី្ត ជាប្រពន្ធគេ រួចទៅហើយនោះ។

តាមរយៈសារមួយឃ្លា ដែលលោក ចន អេឡិចហ្សូហ្វី ទើបបង្ហោះ នៅលើទំព័រហ្វេសប៊ុក បង្កប់នូវ អត្ថន័យស្នេហារបៀបបញ្ជ្រាសទិស លួចលាក់ជាមួយប្រពន្ធគេ ត្រូវបានមហាជន លើកជាចម្ងល់ ថា ហេតុអ្វីមិនជ្រើសរើយយកនារីក្រមុំនៅទំនេរ ? ចំបាច់ទៅស្រលាញ់ និង ដណ្តើមប្រពន្ធគេ ធ្វើ អី?
ឆ្លើយឆ្លង ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ នេះ លោក ចន អេឡិចដាហ្វី បាននិយាយទាំងសំណើចថាបាទ "បង.. !ខ្ញុំចេះតែផុសលេងទៅ។ ម្យ៉ាងបង្ហោះនេះ ចង់ សួរមតិ Friend ក្នុងហ្វេសប៊ុក តើពួគគាត់យល់យ៉ាងម៉េច បើសិនជាមាន រឿងនេះ កើតឡើងចំពោះនរណាម្នាក់ មែននោះ.."។

លោក អេឡិច ដាហ្វី បានបន្តថា ចំពោះអត្ថន័យ ដែលលោកបានបង្ហោះ ខាងលើនេះវាគ្រាន់តែ ពាក្យ លេងសើចក្រៅផ្លូវការនោះទេ ពុំមែនជារឿង របស់លោកនោះឡើយ។ ដូច្នេះសូមបងប្អូន ក៏ដូច ជាមិត្ត ក្នុងហ្វេសប៊ុក កុំមានការយល់ច្រឡំឱ្យសោះ នេះគ្រាន់តែពាក្យពេចន៍ដែលបង្ហោះ ដើម្បីសុំជាយោបល់ សម្រាប់ដាសស្មារតី ដល់មនុស្សមួយចំនួនដែលកំពុងតែចង់ដើរលើផ្លូវនេះ តែប៉ុណ្ណោះ។

យ៉ាងណាក្តី លោក អេឡិច ដាហ្វី ក៏បានបញ្ជាប់ប្រាប់ថា ក្រោយពីបានបង្ហោះ ពាក្យមួយឃ្លានោះ ភ្លាមគឺ មានអ្នកសួរនាំមកលោក ជាបន្តបន្ទាប់។ ប៉ុន្តែចំពោះសំណួរនេះ លោកសូមប្រាប់ តាមរយៈ LookingTODAYទៅវិញថា ពុំមែនជារឿងពិត ដែលកើតឡើងលើ ខ្លួនលោកនោះទេ ។ លោកក៏មិន ដែល មានទំនាក់ ទំនងស្នេហាជាមួយប្រពន្ធគេ នោះដែរ។ ហេតុនេះសុំកំមានការភ័ន្តច្រឡំ តទៅ ទៀត ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល