CamNews

លោក ថៃ នរៈសត្យា៖ «​​រដ្ឋា​​ភិ​បាល​​កម្ពុជា ​មិន​​ព្រងើយ​​កន្តើយ​ បើ​​​សិន​​​ជា​​​ថៃ ដាក់​​ល្ខោន​ខោល

(ភ្នំពេញ)៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ Khmertalking នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិន ព្រងើយកន្តើយឡើយ ប្រសិនជាប្រទេសថៃ ដាក់ល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌពិភពលោក មែននោះ។ ការលើកឡើងរបស់លោក ថៃ នរៈសត្យា នាពេលនេះ ធ្វើឡើង ក្រោយ ពីមានការចុះផ្សាយពីកាសែត បាងកកប៉ុស្តិ៍របស់ថៃ បានដកស្រង់សំដីរបស់ រដ្ឋមន្ត្រី​​​ក្រសួង​​​វប្បធម៌​ថៃ​​ លោក​ Vira Rojpojchanarat ថា ប្រទេសថៃ នឹងយកល្ខោនខោល ​​​​​​​​​ឲ្យ​​ដាក់​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភព​លោក​។

លោក ថៃ នរៈសត្យា បានបញ្ជាក់ឲ្យដឹងថា «កម្ពុជាបានរៀបចំបញ្ជី សម្បត្តិបេតិកភ័ណ្ឌពិភពលោក ចំនួន៦មុខ ដើម្បីដាក់ទៅ អង្គការយូណេស្កូ នៅក្នុងចំណោម សម្បត្តិបេតិកភ័ណ្ឌ ពិភពលោក ដែលគ្រោងនឹងដាក់នោះ ក៏មានល្ខោនខោលដែរ។ គម្រោងនេះ កម្ពុជាបានរៀបចំបញ្ជីឈ្មោះ តាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ បើប្រទេសថៃ ដាក់ល្ខោនខោល ជាសម្បត្តិ បេតិកភណ្ឌពិភពលោក មែននោះ រាជរដ្ឋាភិបាលកម្ពុជា និង​ក្រសួងវប្បធម៌ មិនព្រងើយកន្តើយឡើយ»។

សម្រាប់ប្រទេសថៃវិញ បានបញ្ជាក់ឲ្យដឹងថា ​​​​​ល្ខោន​ខោលនេះ ​​​​​ជា​​សម្បត្តិវប្បធម៌​ទី១ ស្ថិត​​​ក្នុង​ចំណោម​​​​​​​សម្បត្តិវប្បធម៌​​ទាំង​​​​​៥ ​ដែល​ថៃ​​គ្រោង​​ស្នើ​​​​​​​​​​​ទៅកាន់​អង្គការ​​យូណេស្កូ ​​​​​​​​​ឲ្យ​​ដាក់​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភព​លោក​ រហូត​ដល់​ឆ្នាំ​ ២០២១។

​​​​​​​​​​​​​បន្ទាប់​ពី​​​​​ស្នើ​​​ល្ខោន​ខោល ដំបូង​គេ​​ក្នុង​ឆ្នាំ​នេះ នៅ​ឆ្នាំ​​​បន្ទាប់​​​​​​​​​ថៃ​នឹង​ស្នើ​ដាក់​កីឡា​​ប្រដាល់សេរី​​ Muai Thai, ​ការ​ម៉ាស្សា​​តាម​ប្រពៃណី​, របាំ​​​ NORA និង​​​​​​អាហារ​​​ប្រពៃណី​ថៃ​​ទៀត​។ ​បើ​តាម​​​​​​​​​រដ្ឋមន្ត្រី​​​ ក្រសួង​​​វប្បធម៌​ថៃ​​លោក​ Vira Rojpojchanarat និយាយ​ថា​​​ «ហេតុ​ផល​​​​ទី​១​​ដែល​​គេ​​ជ្រើស​រើស​​​​ យក​ល្ខោន​ពាក់​មុខ​​​ ​​ ​​​ដាក់​​មុន​គេ​ ព្រោះ​​វា​​បាន​បង្ហាញ​​ពី​គំនិត​ដ៏​​ឧដុង្គឧត្ដម​ នៃ​​វប្បធម៌​ថៃ»។

​​​​ប៉ុន្តែ សម្រាប់កម្ពុជាវិញ បានបង្ហាញដោយយោងតាម ប្រវត្ថិសាស្រ្តឲ្យដឹងថា ​​​​តាម​​​ជំនឿ​សាសនា​ហិណ្ឌូ​ ​តាំងពីសម័យមុន បាន​​រៀបរាប់​ថា ល្ខោន​​​ពាក់មុខ​ខោល ​​​​​​ជា​​ឈុត​ឆាក​​ក្នុង​រឿង​រាមកេរ្តិ៍​​​​​​​ និយាយ​​ពី​ការ​​ប្រយុទ្ធ​រវាង​​​តួអង្គ​ព្រះរាម ដែល​ជា​អវតារ​របស់​​ព្រះ​វិស្ណុ​ ជា​មួយ​នឹង​តួអង្គ​យក្ស​​ក្រុង​រាពណ៍ ​ដែល​ចាប់​​​​ពង្រត់​​​​ភរិយា​​​​របស់​ព្រះរាម​។ ល្ខោន​ខោល ​​ត្រូវ​បាន​គេ​សម្ដែង​​​​​ដំបូង​​​​​​​​ ក្នុង​សម័យ​​អយុធ្យា​ កាល​ពី​​​​​ជា​ច្រើន​​សតវត្ស​មុន។ នេះជាដើមចម ដែលសរបញ្ជាក់ឲ្យឃើញថា ល្ខោន​ខោល ​​គឺជារបស់កម្ពុជា និងជានិមត្តរូបតំណាងឲ្យកម្ពុជា ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង