ភ្នំពេញ៖ កីឡាការិនី ស៊ន ដាវីន ដែលត្រូវជាបងស្រីបង្កើត របស់ម្ចាស់មេដាយមាស កីឡាអាស៊ី ស៊ន សៀវម៉ី បានផ្ញើលិខិតលាឈប់ពី ក្រុមជម្រើសជាតិកម្ពុជា ហើយពេលនេះ ដោយមូលហេតុនឿហត់ និងគ្មានពេលគ្រប់គ្រាន់ ដើម្បីធ្វើការហ្វឹកហាត់ ។

លិខិតមួយច្បាប់ដែល ស៊ន ដាវីន បានសរសេរកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅ ហើយបានផ្ញើទៅខេមរៈសហព័ន្ធកី ឡាតេក្វាន់ដូ ដើម្បីសុំលាឈប់ពីក្រុមជម្រើសជាតិ ស្របពេលអតីតម្ចាស់មេដាយប្រាក់កីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ារូបនេះ ពុំទទួលបានលទ្ធផលល្អជាប់ៗគ្នា សម្រាប់ការប្រកួត លើកឆាកអន្ដរជាតិមួយរយៈពេលចុងក្រោយ ជាក់ស្ដែងក្នុងការប្រកួតកីឡា សាកលវិទ្យាល័យពិភពលោក នៅប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ក៏ពុំទទួលបានផ្លែផ្កាអ្វីដែរ ។

ក្រោយទទួលបានលិខិតដ៏គួរឲ្យសោកស្ដាយមួយនេះ ថ្នាក់ដឹកនាំខេមរៈសហព័ន្ធតេក្វាន់ដូ បានសរសេរលិខិតមួយជូន ដំណឹងទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរាយការណ៍អំពីការដាក់ពាក្យលាឈប់របស់កីឡាការិនី ស៊ន ដាវីន ប៉ុន្ដែ ខណៈពេលនេះ នៅមិនទាន់មានការសម្រេច អនុញ្ញាតឲ្យភរិយារបស់កីឡាករប្រដាល់ វ៉ន វីវ៉ា នេះឈប់ឬក៏យ៉ាងណា នោះទេ ។

កីឡការិនី ស៊ន ដាវីន ត្រូវបានគេស្គាល់ថា ជាអត្តពលិកកម្ពុជា ដែលមានកម្ពស់ខ្ពស់ជាងគេដាច់ និងលេងប្រភេទកីឡា តេក្វាន់ដូទម្ងន់ធ្ងន់ក្រោម ៧៣គីឡូក្រាមទាំងពី២នាក់ប្អូនស្រី ស៊ន សៀវម៉ី ក្របខណ្ឌ WTF ។

សូមរំឮកថា នៅក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅ គិតចាប់ពីឆ្នាំ២០០៦ កន្លងមក ស៊ន ដាវីន បានដណ្ដើមយកមេដាយ លើឆាកអន្ដរជាតិជាច្រើន ជូនប្រទេសជាតិខ្លួន រួមមានឆ្នាំ២០០៧ និងឆ្នាំ២០០៨ នាងទទួលបានមេដាយមាស១ និងមេ ដាយប្រាក់១ ពីការប្រកួតជើងឯក KOREAN OPEN នៅទីក្រុងសេអ៊ូល ។

ក្រោយមកនាងបានទទួលមេដាយសំរឹទ្ធ១ ក្នុងការប្រកួតកីឡា Asean Championships Vietnam នៅឆ្នាំ២០០៩ ហើយបន្ដដណ្ដើមបានមេដាយមាស ១គ្រឿងទៀត ពីការប្រកួតជើងឯកអាស៊ាន នៅឆ្នាំ២០១១ ក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានោះ ដាវីន ក៏បានដណ្ដើមយកមេដាយប្រាក់កីឡា SEA Games លើកទី២៦ នៅឥណ្ឌូនេស៊ី ១គ្រឿងផងដែរ មុននឹងនាងដណ្ដើម បានមេដាយប្រាក់កីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ាជាលើកទី២ ក្នុងឆ្នាំ២០១៣ ។ បន្ដបន្ទាប់មក ការប្រកួតរបស់នាងក៏មានការធ្លាក់ចុះ ជាពិសេសនៅពេលរៀបការ ជាមួយកីឡាករ វ៉ន វីវ៉ា រួចតែម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល