ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេស ម៉ាល់ឌីវ ប្រកាស ចាត់រដ្ឋចូលទៅក្នុងសភាពមានអាសន្ន ចំពេលមានភាពចលាចលជាសាធារណៈ ក្រោយពីមានករណីប៉ុនប៉ងធ្វើឃាតប្រធានាធិបតីចាំផ្ទះ ប្រទេស ម៉ាល់ឌីវ ក៏ដូចជាគម្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលធំបំផុត ពំសំណាក់ គណបក្សប្រឆាំង ដ៏ធំប្រចាំ ប្រទេស គណបក្ស the Maldivian Democratic Party (MDP) ។

សេចក្តីរាយការណ៍ ពីក្រសួងការបរទេស អោយដឹងថា សេចក្តីប្រកាសចាត់រដ្ឋចូលសភាពមានអា សន្នលើកនេះ នឹងមានសុពលភាពរយៈពេល៣០ថ្ងៃបន្ទាប់ពីមានការគម្រាមគំហែងសន្តិសុខជាតិ បន្ថែមពីលើនេះ មន្រ្តីក្រសួងការបរទេស ពោលលោក Umar Naseer ដែលជារដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការក្នុងស្រុក និងបរទេស នោះ អះអាងអោយដឹងថា សេច ក្តីប្រកាសចាត់រដ្ឋចូលសភាពមាន អាសន្នត្រូវតែធ្វើឡើងជាបន្ទាន់ ពីព្រោះថា ភាពចលាចលជាសាធារណៈបានកើតឡើងមានហើយ ពាក់ព័ន្ធទៅនឹងសន្តិសុខថ្នាក់ជាតិ ខណៈគណបក្សប្រឆាំង គ្រោងនឹងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
ហេតុផលចម្បង អសន្តិសុខជាតិ នាពេលថ្មីៗនេះ ឈានទៅគម្រាមគំហែង សុវត្ថិភាពផ្ទាល់ខ្លួន ដល់ បណ្តាពលរដ្ឋប្រទេស ម៉ាល់ឌីវ រដ្ឋាភិបាលក៏សម្រេចប្រកាសរដ្ឋមានអាសន្នតែម្តង ។ គួររំឮកថា ដើម សប្តាហ៍ថ្ងៃច័ន្ទនេះ មន្រ្តីសន្តិសុខជាតិ បានរកឃើញគ្រាប់បែក ដែលគេដាក់បង្កៃជិតវិមានរដ្ឋាភិបាល គ្រោងនឹងបំផ្ទុះ បង្កជាភាពចលាចល ។

គួររំឮកថា កាលពីពេលកន្លងទៅនេះ ធ្លាប់មានការវាយប្រហារ រួចទៅ ហើយ ទូកល្បឿនលឿន ចំ ណុះដោយប្រមុខរដ្ឋាភិបាលតួយ៉ាងបេក្ខភាពប្រធានាធិបតីក្នុងនោះមានការដាក់បន្ទុកស្តីបន្ទោស ថាជាការប៉ុនប៉ងធ្វើឃាតប្រមុខរដ្ឋាភិបាល ប្រទេសម៉ាល់ឌីវ ៕

- អាន ៖ ក្តៅៗ ៖ ករណីផ្ទុះ ទូកល្បឿនលឿន ចំណុះ ដោយប្រមុខរដ្ឋាភិបាល របួស ជំទាវទី ១ និងជំនិត ២ រូប

- អាន ៖ ក្តៅៗ ៖ មានករណីផ្ទុះ ទូកល្បឿនលឿន ចំណុះ ដោយប្រមុខរដ្ឋាភិបាល

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ