បាងកក ៖ តុលាការ ធម្មនុញ្ញថៃ បានសម្រេច ច្រានចោល ពាក្យបណ្តឹង របស់ក្រុមប្រឹក្សា ច្បាប់របស់ បក្សប្រឆាំង ដែលលើលឡើងថា ការបោះឆ្នោតសកល ថ្ងៃទី ២ ខែ កុម្ភៈ កន្លងមកនេះ ចាត់ទុកមោឃៈ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា ចៅក្រមតុលាការ ធម្មនុញ្ញថៃ មានសម្លេងជាឯកឆន្ទ ច្រានចោលពាក្យបណ្តឹងរបស់លោក វិរ៉ាត់ កល្យាណសិរិ ប្រធានក្រុមប្រឹក្សាច្បាប់ របស់បក្សប្រជាធិបតេយ្យ (បក្សប្រឆាំង) បានស្នើឲ្យតុលាការវិនិច្ឆ័យ ករណីការ បោះឆ្នោតសកលថ្ងៃទី ២ ខែ កុម្ភៈ កន្លងទៅនេះ ខុសទៅនឹង មាត្រា ៦៨ នៃច្បាប់ ធម្មនុញ្ញថៃ ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចរៀបចំ ការបោះឆ្នោត ឲ្យចប់សព្វគ្រប់ក្នុងថ្ងៃតែមួយ បានទូទាំងប្រទេស ជាហេតុនាំឲ្យការបោះឆ្នោតជាមោឃៈ។

អ្នកនាំពាក្យតុលាការ ធម្មនុញ្ញ បានថ្លែង តុលាការសម្រេចមិន ទទូលយកពាក្យបណ្តឹងខាងលើ របស់ ពាក្យប្រឆាំង មកពិចារណា ព្រោះតុលាការយល់ឃើញថា មិនមានភស្តុង ច្បាស់លាស់បញ្ជាក់ថា ការបោះ ឆ្នោតប្រព្រឹត្តិទៅខុសប្រក្រតី ចេញពីការបំពេញកតព្វកិច្ចរបស់មន្រ្តីរៀបចំការបោះឆ្នោត និង មន្រ្តីពាក់ព័ន្ធដទៃទៀត។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល