កំពង់ធំ ៖ ដោយសារតែអំណាចនៃភ្លើង ប្រច័ណ្ឌគុំក្នុងចិត្ដជាយូរណាស់មកហើយ បន្ទាប់ពីដឹង
ថា ប្រពន្ធរបស់ខ្លួន ដែលមានកូន រហូតដល់ទៅ៤នាក់ទៅហើយបែរជា លួចមាន ទំនាក់ទំនង
ស្នេហាជាមួយប្រុសថ្មី បូកជាមួយ និងខ្លួនឯងមានអាការៈស្រវឹងបន្ដិចបន្ដួចផង នោះ បានបង្ខំ
ឱ្យនាយនគរបាលប៉ុស្ដិ៍ឃុំចំណារ ក្រោម ស្រុកស្ទោង ខេត្ដកំពង់ធំ បានដាច់ចិត្ដ ទាញកាំភ្លើង
អាកាស្វ័យបត់ បាញ់រះទៅលើ ប្រពន្ធនិងកូនប្រុសស្រីរបស់ខ្លួន បណ្ដាលឱ្យ កូនប្រុសច្បងអា
យុ១៤ឆ្នាំ ស្លាប់ក្នុងថ្លុកឈាម រីឯប្រពន្ធនិងកូនស្រី អាយុ៥ឆ្នាំ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅ
សង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្ដសៀមរាប។

ហេតុការណ៍បាញ់ប្រហារប៉ងសម្លាប់ប្រពន្ធ ចោលដោយសារតែអំណាចនៃភ្លើងប្រច័ណ្ឌ នោះ
បានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិព្រះនង្គ័ល ឃុំចំណារ
ក្រោម ស្រុកស្ទោង ខេត្ដកំពងធំ បង្កឱ្យមានការភ្ញាក់ផ្អើលនិងតកស្លុតយ៉ាង ខ្លាំងពីសំណាក់ប្រជា
ពលរដ្ឋ នៅក្នុងភូមិជា ពិសេសអ្នកដែលកំពុងចូលរាំលេងកំសាន្ដ យ៉ាងសប្បាយ នៅក្នុងកម្មវិធី
បុណ្យនៅក្នុង ភូមិនោះ ។ អំពើឃាតកម្មដែលបង្កឡើងដោយនាយ នគរបាលប៉ុស្ដិ៍ចំណារក្រោម
ធ្លាប់បម្រើការ ងារអស់រយៈពេលជាង១០ឆ្នាំមកនេះ បាន បន្សល់ទុកកូនស្រីៗតូច ចំនួន២នាក់
ឱ្យនៅ កំព្រា ខណៈដែលឪពុករបស់ខ្លួនត្រូវជាប់ពន្ធ នាគារ រីឯម្ដាយរងរបួសធ្ងន់ជាមួយប្អូនស្រី
នៅក្នុងមន្ទីរពេទ្យ ។

ជុំវិញព្រឹត្ដិការណ៍ដ៏គួរតក់ស្លុតយ៉ាងពន់ ពេកខាងលើនេះ មេឃុំចំណារក្រោម បានឱ្យ ដឹងថា រឿង
រ៉ាវទាំងអស់កើតចេញពីរឿង ប្រច័ណ្ឌ បន្ទាប់ពីស្ដ្រីរងគ្រោះលួច មានទំនាក់ ទំនងស្នេហាថ្មីជាមួយ
បុរសម្នាក់ទៀត នៅ ក្នុងភូមិ ហើយក្នុងនាមជាអាជ្ញាធរឃុំបានធ្វើការសម្របសម្រួលអស់ជាច្រើន
ដងមក ហើយ ប៉ុន្ដែពួកគេទាំងពីរនាក់ នៅតែបន្ដភាពរកាំ រកូសនិងទាស់ទែងគ្នារហូត។

បើយោងតាមលោកមេឃុំ នាយនគរបាល ប៉ុស្ដិ៍ចំណារក្រោម ដែលត្រូវចាប់ខ្លួន ហើយ នាំយក
ទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ដើម្បីចាត់ការបន្ដនោះ មានឈ្មោះចក់ គឹម ជីន អាយុ៤០
ឆ្នាំ រីឯប្រពន្ធដែលកំពុងជួយ សង្គ្រោះនៅមន្ទីរពេទ្យខេត្ដសៀមរាប មាន ឈ្មោះហើ សុខភឿន
អាយុ៣៤ឆ្នាំ ។ ដោយឡែក កូនប្រុស ដែលស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ មានឈ្មោះចក់ សុ
ជាតិ អាយុ១៤ ឆ្នាំ កូនស្រីដែលរងរបួសធ្ងន់ ឈ្មោះចក់ សុមីន អាយុ៥ឆ្នាំ ខណៈដែលកូនស្រីពីរ
នាក់ ផ្សេង ទៀត ដែលនៅកំព្រារួម មាន ទី១ ឈ្មោះ ចក់ សុជាតា អាយុ១២ឆ្នាំ និងចក់ សុវីន
អាយុ៩ឆ្នាំ ។

ទាក់ទិនអំពើឃាតកម្មដែលបង្កឱ្យមាន ការភ្ញាក់ផ្អើលខាងលើនេះ ត្រូវបានអធិការ នគរបាលស្រុក
ស្ទោង ខេត្ដកំពង់ធំ លោកយ៉ង សំ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹក
ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៣ថា មូលហេតុពិតប្រាកដដែលនាំឱ្យ កូនចៅរបស់ខ្លួន ជានាយនគរ
បាលប៉ុស្ដិ៍ចំណារ ក្រោមបាញ់រះទៅលើប្រពន្ធនិងកូនរបស់ខ្លួន ដោយសារតែរឿងប្រច័ណ្ឌ គួបផ្សំ
និងជនបង្ក មានអាការៈស្រវឹងបន្ដិចបន្ដួច នៅពេលមាន ពិធីបុណ្យទាន នៅក្នុងភូមិ ។

លោកយ៉ង សំ បានឱ្យដឹងថា នាយនគរ បាលប៉ុស្ដិ៍រូបនេះ បានបាញ់ចំនួន៥គ្រាប់ដោយ បាញ់ពី
ក្រោមផ្ទះហើយឡើងទៅលើបាញ់ បន្លែមទៀត បណ្ដាលឱ្យកូនប្រុសរបស់ខ្លួន អាយុ១៤ឆ្នាំ ស្លាប់
ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលប្រពន្ធនិងកូនស្រី អាយុ៥ឆ្នាំរង របួសធ្ងន់ ត្រូវបានដឹកបញ្ជូន
ភ្លាមៗទៅកាន់ មន្ទីរពេទ្យខេត្ដសៀមរាប ។

អធិការនគរបាលស្រុកស្ទោង បានរៀប រាប់ពីដំណើររឿង ដែលធ្វើឱ្យមន្ដ្រីនគរបាល រូបនេះបាញ់
សម្លាប់ប្រពន្ធកូន គឺផ្ដើមចេញ កាលពីថ្ងៃមួយ នៅពេលដែលប្ដីប្រពន្ធទាំង ពីរនាក់នេះ នៅជាមួយ
គ្នា ស្រាប់តែទូរស័ព្ទ របស់ប្រពន្ធរោទិ៍ឡើង ដោយមានអ្នកតេ ចូល ។ ពេលនោះ ប្រពន្ធមិនបាន
លើកទូរស័ព្ទ នៅមុខប្ដីភ្លាមៗនោះឡើយ គឺបានដើរចេញ យ៉ាងឆ្ងាយ ហើយចាប់ផ្ដើមនិយាយទូរ
ស័ព្ទ យ៉ាងយូរលាយឡំនិងការសើចសប្បាយក្អាក ក្អាយ ។

លោកអធិការបន្ដថា ពេលនិយាយទូរស័ព្ទ ចប់ ស្ដ្រីជាប្រពន្ធបានដើរមកផ្ទះ ហើយត្រូវ បានប្ដីសួរ
ថា និយាយទូរស័ព្ទជាមួយនរណា? ពេលនោះប្រពន្ធបានប្រាប់វិញថា និយាយទូរ ស័ព្ទជាមួយអ្នក
ភូមិ ។

ផ្ដើមចេញពីពេលនោះមក ភាពរកាំរកូស និងឈ្លោះប្រកែកគ្នាបានបន្ដកើតឡើង បូក រួមទាំងជន
បង្កបានកប់កំហឹងនៅក្នុងចិត្ដ ហើយពេលឈ្លោះគ្នាម្ដងៗ ស្ដ្រីជាប្រពន្ធបាន ប្រែប្រួលអត្ដចរិត
ថែមទាំងពាក្យសំដីគឺបាន ប្រើពាក្យដេញប្ដី ឱ្យចុះពីផ្ទះបូករួមទាំងប្រើ ពាក្យដឺដងទៅលើប្ដីរបស់
ខ្លួនទៀត ដូចជា នៅពេលដែលប្ដីត្រឡប់មកពីធ្វើការ ស្ដ្រីជា ប្រពន្ធ បានប្រាប់ទៅកូនឱ្យដួស
បាយឱ្យឆ្កែ ស៊ី។

អធិការនគរបាលស្រុកស្ទោង បានរៀប រាប់ទៀតថា ចេះតែអត់ទ្រាំមិនបានបុរសជា ប្ដីមានថ្ងៃមួយ
នោះ បានលួចមើលទូរស័ព្ទ របស់ប្រពន្ធ ហើយពិតជាបាន ឃើញលេខ ទូរស័ព្ទប្រុសម្នាក់នោះ
នៅក្នុងទូរស័ព្ទរបស់ ប្រពន្ធ ដោយបានតេចូលតេចេញជាច្រើនដង ធ្វើឱ្យជនបង្កចាប់អារម្មណ៍
កាន់តែខ្លាំងថា ប្រពន្ធរបស់ខ្លួនពិតជាមានទំនាក់ទំនងស្នេហា យ៉ាងស៊ីជម្រៅ ជាមួយបុរសក្នុងភូមិ
ហើយ រិតធ្វើឱ្យកំដៅបេះដូង រួមទាំងការប្រច័ណ្ឌ គ្មានព្រំដែន បានកើតមានឡើងកាន់តែខ្លាំង។

រឿងរ៉ាវទាំងនេះបានបន្ដអូសបន្លាយដល់ យប់ថ្ងៃកើតហេតុ គឺនៅវេលាម៉ោងប្រហែល ៦-៧យប់
ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ដែលពេលនោះ ជនបង្កបានធ្វើដំណើរទៅ ប៉ុស្ដិ៍នគរបាលរបស់ខ្លួន
ហើយបានយក កាំភ្លើងអាកាស្វ័យបត់ស្ពាយ ក្នុងគោលបំណងទៅចូលរួមការពារនៅក្នុងពិធីរាំរែក
ដែលរៀបចំធ្វើការឡើងនៅក្នុងភូមិ ។ ប៉ុន្ដែ ពេលនេះនាយនគរបាលប៉ុស្ដិ៍មិនបានទៅការពារសន្ដិ
សុខនោះឡើយ ពោលឆ្លៀតក្នុង ឱកាសនោះ បានចាប់ផ្ដើមតាមដានប្រពន្ធ របស់ខ្លួនថា តើពិតជា
លួចមានសហាយស្មន់ ជាមួយបុរសក្នុងភូមិឬមួយយ៉ាងណានោះ។

ប៉ុន្ដែនៅពេលចាប់ផ្ដើមតាមដានប្រពន្ធរបស់ខ្លួន បុរសជាប្ដីបានធ្វើដំណើរលួចលាក់ទៅផ្ទះ ខាង
ប្រុស ដែលនៅក្នុងភូមិជាមួយគ្នាថាតើ បុរសរូបនេះនៅផ្ទះ ឬមួយយ៉ាងណា។ ពេល ទៅដល់ផ្ទះ
បុរសខាងលើហើយ លោកនាយ នគរបាលប៉ុស្ដិ៍ បានលើកទូរស័ព្ទចុចទៅប៉ុន្ដែ គាប់ជួនចំកូនស្រី
ជាអ្នកលើក ដោយប្រាប់ថា ឪពុកខ្ញុំមិននៅទេ គឺទៅណាបាត់ហើយ ។

បន្ទាប់មកជនបង្ករិតតែមានការសង្ស័យកាន់ តែខ្លាំង ដោយខ្លាចថា បុរសរូបនេះនឹងប្រពន្ធ របស់
ខ្លួន ពិតជាបានណាត់គ្នាជួបនៅកន្លែង ណាមួយហើយ ទើបជនបង្ករូបនេះបានទៅ តាមប្រពន្ធនៅ
ឯផ្ទះ ប៉ុន្ដែពេលទៅដល់ផ្ទះ ឃើញប្រពន្ធនិងកូនរបស់ខ្លួន កំពុងអង្គុយ មើលទូរទស្សន៍នៅផ្ទះអ្នក
ជិតខាង ។

លោកអធិការបានរៀបរាប់ទៀតថា បន្ទាប់ ពីដឹងថាប្ដីតាមខ្លួនហើយនោះ ស្ដ្រីជាប្រពន្ធ បាននាំកូន
ដែលកំពុងអង្គុយមើលទូរទស្សន៍ ត្រឡប់ទៅផ្ទះវិញ ហើយឡើងទៅលើផ្ទះបាត់ ដោយចាក់សោ
ទ្វារមិនឱ្យប្ដីឡើងទៅលើផ្ទះ នោះឡើយ ។ គាប់ជួនពេលនោះ ដោយសារ តែមានជាតិស្រវឹង
បន្ដិចបន្ដួចផងនោះលោក ប្ដី ដែលបន្ដអត់ទ្រាំលែងបានចំពោះប្រពន្ធ តទៅទៀត ដោយសារតែ
លួចមានប្រុសថ្មី និងតែងតែឈ្លោះប្រកែកគ្នាជាញយដង បាន ដាច់ចិត្ដទាញកាំភ្លើងពីស្មា បាញ់
ពីក្រោមផ្ទះរួចហើយឡើងទៅលើផ្ទះ ដោយធាក់ទ្វារ ខាងក្រោយចូលទៅបាញ់បន្ដទៀត សរុប
៥ គ្រាប់ បណ្ដាលឱ្យស្ដ្រីជាប្រពន្ធរងរបួសធ្ងន់ ដេកអោបជាមួយសពកូនប្រុស និងកូនស្រី ម្នាក់
ទៀតរងរបួសធ្ងន់ផងដែរ ។

អធិការនគរបាលស្រុកស្ទោង បានបន្ដថា បន្ទាប់ពីទទួលបានព័ត៌មាននៃអំពើឃាតកម្ម ដែលបង្ក
ឡើងដោយកូនចៅរបស់ខ្លួននោះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅកាន់ កន្លែងកើតហេតុ
ភ្លាមៗ ហើយឃាត់ខ្លួននាយ នគរបាលប៉ុស្ដិ៍រួចដឹកបញ្ជូនស្ដ្រីរងគ្រោះនិង កូនស្រី ទៅកាន់មន្ទីរ
ពេទ្យខេត្ដសៀមរាប ខណៈដែលសពកូនប្រុស ប្រគល់ឱ្យសាច់ ញាតិក្រុមគ្រួសារនិងបងប្អូននៅ
ក្នុងភូមិរៀប ចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ។

បើយោងតាមលោកអធិការ ក្រោយពី ការឃាត់ខ្លួននាយនគរបាលប៉ុស្ដិ៍រូបនេះ លោក បានបញ្ជូន
ខ្លួនភ្លាមៗទៅកាន់ស្នងការដ្ឋាននគរ បាលខត្ដកំពង់ធំ ដោយមិនហ៊ានទុកយូរនោះ ទេ ហើយបច្ចុ
ប្បន្នជននេះ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ។
ដោយឡែកក្មេងស្រីពីរនាក់ផ្សេងទៀត ដែលនៅកំព្រាឯកោ ដោយឪពុកជាប់ពន្ធនាគារ និងម្ដាយ
កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ នោះ សូមអំពាវនាវស្វែងរកសប្បុរសជន ជួយឧបត្ថម្ភ ចំពោះការ
ខ្វះខាតរបស់ពួកគេ ផង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល