CamNews

លេង​ល្បែង​​សិច​ខ្លាំងៗ​​ពេក ​ដល់​ថ្នាក់​​អ្នក​ជិត​ខាង​​ដេក​​យក​​កាស​ ​បិទ​​ត្រចៀក រួច​​ប្តឹង​​ប៉ូលិស

(អាមេរិក)៖ ស្ត្រីម្នាក់រស់​នៅ​រដ្ឋ Pennsylvania ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបង្កការរំខាន ដល់អ្នកជិតខាង ព្រោះតែការប្រព្រឹត្តទង្វើ មិនសមរម្យតាម រយៈការមានសិច ជាមួយដៃគូបញ្ចេញ សម្លេងឮខ្លាំងពេក។

Tanya Saylor ជាអ្នកជិតខាងរបស់នារី អាយុ២៥ឆ្នាំ​ឈ្មោះ Amanda Marie Warfel បាននិយាយថា បន្ទប់ដេកកូនស្រីពីរនាក់របស់នាង មានជញ្ជាំងជាប់នឹងបន្ទប់ដេក​ របស់ Warfel តែរាល់យប់ពួកគេ មិនដែលបានដេកលក់ស្រួលទេ ព្រោះតែ​នាង Warfel លេងល្បែងសិច ជាមួយដៃគូ និងបើកចម្រៀង​ឮខ្លាំង​ណាស់ រហូតដល់រង្គើ របស់របរទៀតផង ដល់ថ្នាក់កូនៗរបស់ខ្លួន ​​យកកាសបិទត្រចៀក​ ដេកទើបទ្រាំលែងបាន នាងក៏ទូរស័ព្ទទៅប៉ូលិស ប្តឹងពីរឿងនេះ។​

ប្រសិនបើរកឃើញ​ពិរុទ្ធភាព Warfel នឹងត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេលចាប់ពី ៤៥ ដល់៩០ថ្ងៃ និងហាមមិនឲ្យទាក់ទងក្រុមគ្រួសារ​ឡើយ។ ចំណែក Warfel ក៏ចង់សុំអភ័យទោស ​ដល់គ្រួសារ Saylor ដែរ ចំពោះទង្វើមិនសមរម្យ របស់នាងកន្លងមក៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង