ព័ត៌មានកីឡា៖ គំនិតពីរខ្វែងគ្នា បានលេចខ្លួនឡើងក្នុងបណ្ដាញទំនាក់ទំនងសង្គម ក្រោមការយល់ឃើញរបស់ ថ្នាក់ដឹកនាំ UEFA លោក Michel Platini លើដំណែងជើងឯកជាម្ចាស់បាល់មាស (Ballon d’Or) ប្រចាំប្រទេស ព័រទុយហ្គាល់ ។

ក្នុងអត្ថន័យពាក្យសម្ដីរបស់លោក Michel Platini ចង់មានន័យទៅដល់ ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះជនជាតិ ព័រទុយហ្គាលរបស់ Real Madrid ថា កីឡាករ Christano Ronaldoនេះ មិនគួរជាប់ចំណាត់ថ្នាក់ជាកីឡាករជើងខ្លាំងទាំង៦សោះ។ ដោយតាមការសម្លឹងមើលឃើញរបស់គាត់ សមត្ថភាពភាពកីឡាករដែលអាចសាកសមនឹងជាប់ឈ្មោះជាម្ចាស់ បាល់មាស គឺជាកីឡាករដែលមានទេពកោសល្យល្អ ហើយឈ្នះការប្រកួត Champions ពិភពលោក។ ដោយការមើលឃើញមានកីឡាករជនជាតិអាល្លឺម៉ង ៦ រូបដែលសាកសមទួលបាន មាន Toni Kroos, Philipp Lahm, Manuel Neuer, Bastian Schweinsteiger និង Thomas Muller ។

ឆ្លើយតបទៅនឹងពាក្យសម្ដីរបស់ ថ្នាក់ដឹកនាំ UEFA ភ្លាមៗនេាះ Ronaldo និយាយថា ចូលសួរអ្នកជំនាញដែលនៅជុំវិញអ្នកទៅ ថាតើនរណាដែលសាកសម និងជាប់ឈ្មោះជាម្ចាស់ពានរង្វាន់កីឡាករខ្លាំងលើពិភពលោក ស្ទើតែទាំងអស់ហើយដែលពួកគេយល់ថា ជា Christiano Ronaldo ។ សម្រាប់ការវាយតម្លៃនៃការលេង គឺគេគិតទៅដល់សមត្ថភាពផ្ទាល់ខ្លួន ច្រើនជាងសមត្ថភាពក្រុម ។ ហើយក៏គ្មាអ្វីដែលត្រូវឆ្ងល់ឡើើយថា Ronaldo គឺពិតជាកីឡាករដែលមានសត្ថភាពលេងផ្ទាល់ខ្លួនពិតប្រាកដមែន ទាំងម្ចាស់ពានរង្វាន់ស្បែកជើងមាស និង ជាប់កំណត់ត្រាកីឡាករដែលស៊ុតបាល់បញ្ចូលទីជោគជ័យច្រើនជាងគេ។

បើទោះបីជាតែងតាំងកីឡាករម្នាក់ក្នុងចំណោមកីឡាករជម្រើសជាតិទាំង ៦ របស់អាល្លឺម៉ង់ ក៏គ្មានការតវ៉ាប្រឆាំង ថា Ronaldo ត្រូវតែមានប្រវត្ដិសាស្ដ្ររបស់ខ្លួនអស្ចារ្យដែរ។ តែគ្រាន់តែចងបង្ហាញថា Ronaldo ធ្លាប់បានបង្កើតស្នាដៃ ៥២ ដងហើយក្នុងការប្រកួតទាំង ៥២ ប្រកួតទាំង ទាំងក្រុមផ្ទាល់ និង ក្រុមជម្រើសជាតិ៕

ដោយ៖ អឿ អ៊ុយ
ប្រភព៖ prosoccertalk.nbcsports