ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារព័ត៌មានកណ្តាល របស់ប្រទេស កូរ៉េខាងជើង ឬ North Korea's Central News Agency ហៅកាត់ថា KCNA នោះ បានបង្ហាញឡើងនូវ ប្រជុំរូបថត នៃមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន កំពុងតែធ្វើការអង្កេត ទៅលើគម្រោង សំណង់អាគារក្រុងព្យុងយ៉ាងពីយន្តហោះផ្ទាល់ខ្លួន គួររំឮកថា ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ យន្តហោះឯកជន របស់មេដឹកនាំ របបកុម្មុនីស្តមួយ នេះ មានសណ្ឋាន និងរូបរាងខាងក្នុង ក៏ដូចជា ខាងក្រៅយ៉ាងណានោះ តាមដានទស្សនាប្រជុំរូបភាព ដែលមានជាបន្តបន្ទាប់ នៅខាងក្រោម ។

ជីវប្រវត្តិសង្ខេប លោក គីម ជុងអ៊ុន!

លោក គីម ជុងអ៊ុន កើតនៅឆ្នាំ១៩៨៣ ឬនៅដើមឆ្នាំ១៩៨៤។ ដំបូងឡើយ ក្រុមអ្នកវិភាគមិននឹកស្មានថា លោក ជុងអ៊ុន គឺជាអ្នកបន្តតំណែងពីឪពុករបស់លោកគឺលោក គីម ជុលអ៊ីល នោះទេ។

ដោយក្រុមអ្នកវិភាគបានគិតថា អ្នកដែលត្រូវបន្តតំណែងនោះគឺ ជា បងប្រុសដែលមានម្ដាយផ្សេងគ្នា របស់ លោក គឺ លោក គីម ជុងណាម និងបងប្រុសម្នាក់ទៀតឈ្មោះ គីម ជុងឆុល (Kim Jong-chol) ឯណោះវិញទេ។

ប៉ុន្តែក្រុមអ្នកវិភាគបានឲ្យដឹងថា មូលហេតុដែលនាំឲ្យ ពួកគេទាំងពីរនេះមិនបានទទួលតំណែងនោះ គឺទំនងជាបងប្រុសទាំងពីរនាក់នេះបានចេញទៅរស់នៅក្រៅ ប្រទេសយូរ ពេក ហើយព្រួយបារម្ភថា អាចមានគំនិតបរទេសនិយម និងសេរីភាពជ្រុលពេក ទើបឱកាសនៃការក្លាយជាប្រមុខដឹកនាំកូរ៉េខាងជើងនេះត្រូវប្រែ ប្រួលដូច្នេះ។ ម្យ៉ាងទៀត បងប្រុសរបស់លោក មានប្រវត្តិមិនល្អដែលធ្វើឱ្យលោកគីមជុងអ៊ីលបាត់បង់ទំនុក ចិត្ត។

បន្ទាប់ពីត្រលប់ពីរៀននៅក្រៅប្រទេសវិញ លោក គីម ជុងអ៊ុន បានចូលរៀ ននៅសាកលវិទ្យាល័យយោធា ក្រុងព្យុងយ៉ាង របស់ឪពុកលោកភ្លាម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន និង ដឹប៊ីញូវ