CamNews

"សង្គ្រាមវៃ ISIS ដណ្តើមទីក្រុង" ពលរដ្ឋ ៦០០០០នាក់ បាត់បង់ទីជម្រកហើយ

(បាកដាដ)៖ នៅក្រោយរយៈពេលមួយខែនៃយុទ្ធនាការយោធា​ដើម្បីវាយរំដោះយកទីក្រុង Mosul នៃប្រទេសអ៊ីរ៉ាក់ ចេញពីកណ្តាប់ដៃពួក​សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ប្រជាជនអ៊ីរ៉ាក់​សរុបជិត​៦០,០០០នាក់បានបាត់បង់ផ្ទះសម្បែង​របស់ពួកគេហើយចំនួននេះ​បានបន្តកើនឡើង​ជារៀងរាល់ថ្ងៃ។ នេះបើតាមសម្តីអ្នក​នាំពាក្យអង្គការសហប្រជាជាតិ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យ UN លោក Farhan Haq បានលើកឡើងដែរថា «កត្តាចម្បងដែលអង្គការសប្បុរសធម៌នានា​ចាំបាច់ត្រូវធ្វើនោះ គឺធ្វើយ៉ាងណាធានាថាជំរុំបណ្តោះ​អាសន្នសម្រាប់ជនដែល​បាត់បង់លំនៅឋាន អាចទ្រទ្រង់នូវចំនួន​របស់ពួកគេដែលកំពុងកើនឡើងជាបន្តបន្ទាប់បាន» ខណៈមនុស្សប្រមាណជា ៤៥,០០០នាក់បាននិងកំពុងជ្រកកោណនៅទីនោះ ហើយជំរុំបច្ចុប្បន្ននេះអាចនឹងផ្ទុក​មនុស្សបន្ថែម​បានចំនួនជិត៥ម៉ឺននាក់ទៀត ស្របពេលជំរុំដ៏ទៃៗទៀតកំពុងស្ថិតក្រោមការសាងសង់សម្រាប់មនុស្ស​ចំនួន ៤៥៣,០០០នាក់ទៀត។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីរ៉ាក់លោក Haider al-Abadi ដែលជាមេបញ្ជាកាដឹកនាំកង​កម្លាំងអ៊ីរ៉ាក់ផងដែរនោះ បានប្រកាសអំពីយុទ្ធនាការ​យោធាទ្រង់ធំមួយ​ដើម្បីវាយរំដោះយកក្រុង Mosul ជាទីក្រុងធំទីពីររបស់ប្រទេសអ៊ីរ៉ាក់ ពីកណ្តាប់ដៃនៃក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម ISIS ដែលបានកាន់កាប់ទីក្រុងភាគ​ខាងជើងនេះចាប់តាំងពីឆ្នាំ២០១៤ មក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី