CamNews

តូចចិត្ត​ទូរសព្ទ័​ទៅ​សង្សារ​ ជាច្រើន​ដង​មិន​លើក​នារី​ម្នាក់​ ដាច់ចិត្ត​យក​អំបែងកែវ អារដៃ​ខ្លួន​ឯង

ឧត្តរមានជយ័ៈ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានកំលាំង នគរបាលប៉ុស្តិរដ្ឋបាល អូរស្មាច់ដឹកយកទៅព្យាបាល នៅមណ្ឌុលសុខភាព។ ដែលករណីនេះកើតឡើង ដោយសារតែស្ត្រីរូបនេះ ខឹងនិងទូរសព្ទ័ទៅប្រុសស្នេហ៏ របស់ខ្លនជាច្រើនដង មិនលើកក៏យកអំបែងកែវ មកអាដៃខ្លួនឯង ហូរឈាមកក្លាក់ ហេតុការណ៏នេះកើតឡើង កាពីល្ងាចថ្ងៃទី07 ខែសីហា ឆ្នាំ 2015 ស្ថិតនៅក្នុងផ្ទះជួលមួយកន្លែង ក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជយ័។

លោកអនុសេនីយ៏ទោ ជយ័ វាសនា នាយប៉ុស្តិនគរបាលរដ្ឋបាល សង្កាត់អូរស្មាច់បានយាយប្រាប់អោយដឹងថាៈ ស្រ្តីរងគ្រោះដែលដាច់ចិត្តអារដៃខ្លួនឯង ដើម្បីបញ្ជាក់ចិត្តស្មោះ នោះឈ្មោះរឿ សាវឿតហៅស្រីពេជ្រអាយុ 26ឆ្នាំ មានមុខរបរជានារី ម៉ាស្សានៅភូមិឃុំ កើតហេតុខាងលើ។លោកនាយប៉ុស្តិបាន អោយដឹងទៀតថាៈ មុនពេលកើតហេតុលោក បានទទួលពត៏មានប្រជាពលរដ្ឋ រាយការណ៏មកថា មានស្ត្រីម្នាក់យកអំបែងកែវ អាដែខ្លួនឯងធ្វើអត្តឃាត ក្រោយទទួលពត៏មាន នេះភ្លាមរូបលោកបានដឹកនាំ កំលាំងចុះទៅកន្លែងកើតហេតុ ស្រាប់តែឃើញជនរងគ្រោះ រងរបួសដៃឆ្វេងឈមហូរកក្លាក់ មុខរបួសប្រហែល 20ស.ម ឃើញអាការះបែបនេះ រូបលោកបានដឹកជនរងគ្រោះ មកធ្វើការសង្គ្រោះនៅមណ្ឌុលសុខភាព អូរស្មាច់ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរងគ្រោះបាននិយាយថា
ការដែលខ្លួនដាច់ចិត្ត អារដៃខ្លួនឯងក៏ព្រោះ តែខឹងនិងសង្សារ ទូរសព្ទ័ជាច្រើនដងមិនលើក ដូច្នេះមានតែវិធីបែបនេះ ទេដើម្បីបញ្ជាក់ប្រាប់សង្សារ ថាអូនស្រលាញ់ បងខ្លាំងណាស់ បើគ្មានបងអូនមានតែធ្វើអត្តឃាត ថ្វីបើអូនជានារីម៉ាស្សា ក៏អូនមានបេះដូងដែរ។

គិតទៅជំងឺស្នេហាពិត ជាជំងឺមួយ ដែលពិបាកនិងរកថ្នាំព្យាបាល ណាស់ អ្នកដែលកើតជំងឺនេះការព្យបាល របស់គេមានវិធីផ្សេងៗគ្នា អ្នកខ្លះលោតទឹកសម្លាប់ខ្លួន អ្នកខ្លះចងករ អ្នកខ្លះលេបថ្នាំនិងអ្នកខ្លះទៀត អារដៃដូចស្ត្រីរងឍគ្រោះ នេះជាដើម ដែលទង្វើរទាំងនេះមិនត្រូវ បានអ្នកផងទទួលស្គាល់ ឡើយ ហើយបើនិយាយ តាមធម៏ព្រះវិញ អ្នកដែលសម្លាប់ខ្លួនឯង គឺព្រះប្រោសមិនរស់នោះទេ ដែលករណីនេះគួរតែយុវជន យុវនារីយើងគិតពិចារណា អោយបានច្បាស់លាស់ ទំរាំតែចិញ្ចឹមយើងម្នាក់ៗ បានធំប៉ុណ្ណេះតើឳពុកម្តាយ យើងពិបាកប៉ុណ្ណា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល