CamNews

Ferguson ៖ វាពិតជាឆ្គួតណាស់ ប្រសិនបើ Manchester United ដក Moyes ចេញ

ពាក់កណ្តាល រដូវកាល នៃការដឹកនាំ David Moyes នៅក្រុម Manchester United ទទួលបាន​ លទ្ធផល អវិជ្ជមាន ជាច្រើន ។ លទ្ធផល ធ្លាក់ចុះ នៃការលេង របស់ក្រុម ធ្វើអោយ​ គណះកម្មការ ក្រុមនិងអ្នក គាំទ្រ ចង់ដក David Moyes ចេញខណៈពេល ដែលគ្រប់គ្រង មិនទាន់ បានមួយឆ្នាំផង ។

អតីត អ្នកដឹកនាំ និងគ្រូបង្វឹក Sir Alexferguson ដែលទើបតែ ចូលនិវត្តន៍ ហើយដាក់ David Moyes ជំនួស នេះ បានបញ្ចេញ មតិយ៉ាង ធ្ងន់ៗថា វាពិតជា ឆ្កួតណាស់ ប្រសិនបើ Manchester United ចង់ ដក Moyes ចេញពីតំណែង ។ គាត់មិនយល់ ហើយក៏ មិនចូលចិត្ត ការផ្លាស់ប្តូរ អ្នកចាត់ការ លឿន​បែបនេះ ដែរ​។ អ្នកគណកម្មការ ក្រុមគួរតែ ពិនិត្យមើល CV របស់ Moyes មុននឹង យល់ព្រម ហើយ ប្រសិន បើយល់ព្រម អោយធ្វើការ ហើយគួរតែ ផ្តល់ឱកាស អោយគាត់ផង ។ Manchester United អាចធ្វើអ្វី ក៏បានដែរ គ្រាន់ តែពេលនេះ ពួកគេ ត្រូវការ ពេលវេលាសិន ។ គួរបញ្ជាក់ ផងដែរ ថា ប្រវត្តិរបស់ លោក Sir Alex ជូរចត់ ជាង David Moyes ទៅទៀត នៅពេលដែល គាត់ចូលកាន់ ក្រុម បិសាចក្រហម Manchester United ជា លើកដំបូង ដែលជាច្រើន រដូវកាល បានត្រឹមឈរលេង ខ្ទង់ ១០ ប៉ុណ្ណោះ តែក្រោយមក ទើបគាត់ សាង​ឈ្មោះ ក្លាយជា​ គ្រូបង្វឹក ដែលល្អជាងគេ ប្រចាំក្រុម និង ទូទាំង ពិភពលោក ។

ចុងក្រោយ Ferguson ក៏បាននិយាយថា English Premier League មិនមែនជា League ដែលស្រួល យកឈ្នះដូច League ដទៃៗឡើយ ដូចនេះ យើងគួរតែ ទុកពេល អោយ David Moyes ខ្លះទៅ ៕

ប្រែសម្រួល ៖ កុសល
ប្រពភ ៖ goal