ក្រុមហ៊ុនចិន Huaneng Group បានបង្ហាញគម្រោងវិនិយោគលើគម្រោងថាមពលពន្លឺព្រះអាទិត្យ ២០០ មេហ្គាវ៉ាត់ នៅកម្ពុជាដើម្បីជួយអភិវឌ្ឍឧស្សាហកម្ម ថាមពលកកើតឡើងវិញរបស់កម្ពុជា។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រៅពីប្រជុំ ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ (BRI) នៅក្នុងទីក្រុងប៉េកាំង អ្នកតំណាងក្រុមហ៊ុនចិន Huaneng បាននិយាយថាក្រុមហ៊ុន ទើបតែបញ្ចប់ការសិក្សាមួយ ស្តីពីវិស័យថាមពលពន្លឺព្រះអាទិត្យ របស់ប្រទេសកម្ពុជា ដោយសន្និដ្ឋានថា ព្រះរាជាណាចក្រមានសក្តានុពល ដ៏អស្ចារ្យក្នុងការបង្កើតថាមពលពន្លឺព្រះអាទិត្យ។លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងទំព័រហ្វេសប៊ុកថា ”ការសិក្សានេះបង្ហាញថា ប្រទេសកម្ពុជាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីធ្វើឲ្យការវិនិយោគលើថាមពលព្រះអាទិត្យ បាន។
លោកបានមានប្រសាសន៍ថា ”ក្រុមហ៊ុនបាននិយាយថា ខ្លួនមានផែនការវិនិយោគលើគម្រោងមួយ ដែលនឹងផលិតថាមពលអគ្គិសនី ២០០ មេហ្កាវ៉ាត់នៅកម្ពុជា” ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកគាំទ្រគម្រោងនេះ ហើយបានពន្យល់ថា ថាមពលពន្លឺព្រះអាទិត្យ អាចជាថាមពលមានលក្ខណៈទុកចិត្តជាងថាមពលវារីអគ្គិសនី។

លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងរបាយការណ៍នេះថា ទំនប់វារីអគ្គិសនី មិនអាចដំណើរការបានពេញសមត្ថភាពក្នុងរដូវប្រាំងទេ ដោយសារកង្វះទឹក។

ក្រុមហ៊ុនចិន Huaneng គឺជាវិនិយោគិនមួយ ដែលវិនិយោគទំនប់វារីអគ្គិសនី សេសាន ២ ដែលផលិតថាមពលជិត ៤០០ មេហ្គាវ៉ាត់នៅក្នុងខេត្តស្ទឹងត្រែង។ គម្រោងនេះគឺជាការបណ្តាក់ទុនជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

លោកស្រី Victor Jona អគ្គនាយកក្រុមហ៊ុនថាមពល នៅក្រសួងរ៉ែ និងថាមពលបានប្រាប់កាសែត ខ្មែរថាមន៍ ថា ប្រទេសកម្ពុជា ត្រូវការការវិនិយោគថ្មីលើគម្រោងថាមពល ដើម្បីប្រឈមនឹងឱនភាពថាមពលបច្ចុប្បន្ន។

ទាក់ទងនឹងផែនការរបស់ក្រុមហ៊ុនចិន Huaneng លោកបានមានប្រសាសន៍ថា ”វាគឺជាសកម្មភាពល្អ ពីព្រោះវានឹងរួមចំណែកដល់ការអភិវឌ្ឍន៍ វិស័យថាមពល។

”ឱនភាពថាមពលបច្ចុប្បន្ន គឺដោយសារតែសីតុណ្ហភាពឡើងខ្ពស់ និងកង្វះទឹក។ យើងសង្ឃឹមថា ការវិនិយោគថាមពលព្រះអាទិត្យ និងថាមពលខ្យល់ អាចជួយកែលម្អស្ថានភាពនេះបាន ”។

ចាប់តាំងពីការកាត់បន្ថយការប្រើប្រាស់ ថាមពលអគ្គីសនី បានចាប់ផ្តើមនៅក្នុងខែមីនានៅទូទាំងប្រទេស រដ្ឋាភិបាលបានយល់ព្រមលើការវិនិយោគថាមពលជាច្រើនដូចជា ទំនប់វារីអគ្គិសនី នៅខេត្តពោធិ៍សាត់ ក៏ដូចជាកសិដ្ឋានថាមពលព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និងបង្កើនការនាំចូលថាមពល ពីប្រទេសជិតខាងផងដែរ។

យោងតាមលោក Jona ការស្រាវជ្រាវថ្មីមួយបង្ហាញថា ប្រទេសកម្ពុជាក៏មានសក្តានុពលក្នុងថាមពលខ្យល់ ជាពិសេសនៅខេត្តព្រះសីហនុ និងខេត្តមណ្ឌលគិរី។

កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានប្រើប្រាស់ថាមពល ២.៦៥០ មេហ្គាវ៉ាត់ ដែលកើនឡើង ១៥ ភាគរយធៀបនឹងឆ្នាំមុនៗ។ ថាមពលអគ្គីសនី ៤៤២ មេហ្គាវ៉ាត់ ត្រូវបាននាំចូលពីប្រទេសថៃ វៀតណាម និងឡាវ នៅក្នុងឆ្នាំ ២០១៨ ៕

ប្រភព ៖ khmertimes