បសុពេទ្យបានឱ្យដឹងថា មាន់ឈ្មោលមួយក្បាលឈ្មោះ Sarah អាចរស់នៅបានរហូតដល់ ៨ឆ្នាំ
ទៀត ដូច្នេះ ម្ចាស់របស់វា គឺអ្នកស្រី Lennon ក៏ត្រូវចំណាយពេល ៨ឆ្នាំទៀតដែរ ដើម្បីអាច យក ក្រវិលពេជ្រដែលជាប់នៅក្នុងរាងកាយរបស់មាន់នោះមកវិញ។

ដោយសារចូលចិត្តចិញ្ចឹមមាន់ធ្វើការសត្វសំណព្វក្នុងផ្ទះ អ្នកស្រី Claire Lennon អាយុ ៣៨ឆ្នាំ
នៅអង់គ្លេស មិនអាចនឹកស្មានដល់ថា ពេលនេះខ្លួនត្រូវចំណាយពេលច្រើនឆ្នាំនៅជាមួយមាន់
មួយក្បាលរបស់ខ្លួន រហូតដល់វាចាស់ជរា និងស្លាប់។

អ្នកស្រី Claire Lennon រស់នៅក្នុងទីរួមស្រុក Newbury រដ្ឋ Berkshire បច្ចុប្បន្ន ថែទាំមាន់
ឈ្មោលមួយក្បាល អាយុ ៦ខែ មានឈ្មោះថា Sarah ។ មានពេលមួយនោះ ខណៈដែលត្រូវ
បានម្ចាស់របស់វាថ្នាក់ថ្នម Sarah ក៏បានចឹក និងលេបយកក្រវិលពេជ្ររបស់អ្នកស្រី Claire
Lennon ដែលមានតម្លៃ ៣០០ផោន(ប្រហែល ៤៧០ ដុល្លារអាមេរិក)។

អ្នកស្រី Claire Lennon ត្រូវ Sarah ចឹក និងលេបក្រវិលពេជ្រអនុស្សវរិយ
ពេលកំពុងថ្នាក់ថ្នមវា

ចំពោះអ្នកស្រី Claire Lennon ក្រវិលពេជ្រមួយនេះ ថ្វីបើវាមិនមានតម្លៃថ្លៃប៉ុន្មាន ប៉ុន្ដែវាគឺជាវត្ថុ
អនុស្សាវរិយរវាងគាត់ និងស្វាមី Adam de Marco ។ អ្នកស្រី Claire Lennon មានបំណងនឹងយក
ក្រវិលពេជ្រនេះមកវិញ។ ប៉ុន្មានថ្ងៃដំបូង អ្នកស្រី Claire Lennon បានឃុំ Sarah នៅក្នុងទ្រុង និង
រកគ្រប់វិធី ដោយសង្ឃឹមថា វានឹងជុះក្រវិលពេជ្រនោះមកវិញ ប៉ុន្ដែលទ្ធផលមិនបានដូចបំណង។

បសុពេទ្របានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ក្រវិលនេះកំពុងស្ថិតនៅក្នុងក្រពះ(កោះ)របស់ Sarah។
បើទោះគ្រូពេទ្យបានឱ្យ Sarah ផឹកថ្នាំ ប៉ុន្ដែក៏នៅតែមិនបានការ។ ប្រសិនប្រើប្រាស់វិធីវះកាត់
Sarah នឹងត្រូវមានគ្រោះថ្នាក់ដល់បាត់បង់ជីវិត។ ជាងនេះ កូនស្រី Mia អាយុ ៦ឆ្នាំ របស់អ្នកស្រី
Lennon ស្រឡាញ់មាន់នេះខ្លាំងណាស់ ដូច្នេះ អ្នកស្រីមិនអាចប្រើជម្រើសវះកាត់នោះឡើយ។

បសុពេទ្យបានសន្និដ្ឋានថា Sarah អាចរស់នៅបាន ៨ឆ្នាំទៀត។ ដូច្នេះ បើទោះជាមានរយៈ
ពេលយូរ អ្នកស្រី Lennon ក៏នៅតែត្រៀមខ្លួនរង់ចាំ ព្រោះមិនចង់បាត់បង់សមាជិកមួយក្នុង
គ្រួសារ ដូច Sarah ។

រូបថត X-Raise បង្ហាញថា ក្រវិលពេជ្រ ស្ថិតនៅក្នុងកោះរបស់ Sarah

អ្នកស្រី Lennon ធ្លាប់និយាយលេងសើចថា Sarah គឺជាមាន់ពិសេស ទន្ទឹមនឹងនេះ Sarah ក៏ជា
មាន់ ដែលមានតម្លៃបំផុតក្នុងប្រទេសអង់គ្លេស។ អ្នកស្រី Lennon សង្ឃឹមថា Sarah នឹងមិនត្រូវ
ចោរលួចចាប់ ក៏ដូចជាត្រូវកញ្ជ្រោងស៊ីនោះដែរ មិនដូច្នោះទេ អ្នកស្រីនឹងបាត់បង់អ្វីៗទាំងអស់ រួម ទាំងវត្ថុអនុស្សាវរិយដែលស្វាមីបានប្រគល់ជូន។

ដោយ ៖ តារា
ប្រភព ៖ telegraph