CamNews

គង់ វង្សយ៉ាទី និង គង់ វិច្ឆិកា ថតរូប​ជា​មួយ​គ្នា បង្ហាញ​សញ្ញា​បញ្ចប់​ជម្លោះ

ភ្នំពេញ៖ តារាសម្ដែងស្រីពីរដួង ដែលត្រូវបានគេទំលាយថា ជាគូបដិបក្សនឹងគ្នា គឺ កញ្ញា គង់ វង្សយ៉ាទី និង កញ្ញា គង់ វិច្ឆិកា មានរឿងរ៉ាវមិនត្រូវគ្នា ប៉ុន្តែមិនមែនជាជំលោះ ស៊ីសាច់ហូតឈាម ឬ ឡើងតុលារការទេ តែជារឿងអាក់អន់ស្រពន់ចិត្ត និង មិនចូលចិត្តគ្នាទៅវិញទៅមក ច្រើនជាង ។ រឿងរ៉ាវពួកគេ បានរាលអាលដល់កំពូល តារាសម្ដែងពីរដួងទៀត គឺ សារាយ សក្ខណា និង នី មុនីនាថ ដែលទាស់សម្ដីគ្នាមួយប្រាវ ព្រោះតែកាន់ជើងពួកគេ ម្នាក់ម្ខាង ហើយរហូតមានការផ្សះផ្សារ ពីសំណាក់ម្ដាយអ្នកទាំងពីរ ។

គេនៅចាំបានថា កន្លងមកតារាសម្ដែង ដ៏ល្បីរបស់ប្រទេសថៃ អ្នកនាង ជម្ពូ អារីយ៉ា (ChumPoo) និង នាង អាំផាត់ឆារាផា (AUm patcharapa) ក៏មានរឿងស្រដៀងគ្នានេះដែរ ដោយសារតែមានសារព័ត៌មាន ក្នុងស្រុកថៃមួយ បានចុះផ្សាយថា នាងអាំ បានបដិសេធ ការអញ្ជើញ របស់ផលិតផលមួយ ដែលមាន វត្តមាននាង ជម្ពូ ព្រោះនាងទាំងពីរមានជម្លោះរឿងប្រុស អ្នកមានទ្រព្យ ស្រឡាញ់នាងទាំងពីរ ទើបនាងទាំងពីរមិនចូលចិត្តគ្នាទៅវិញទៅមក ។ អ្នកទាំងពីរព្យាយាមបកស្រាយយ៉ាងច្រើន តែមិនសមបំណង ចុងក្រោយក៏សមចិត្តថតរូបជាមួយគ្នា ដើម្បីបញ្ចប់រឿង ក្រោយមកក៏ស្ងប់ស្ងាត់រឿងទៅ ។

ចំណែកឯ គង់ វិច្ឆិកា និង គង់ វង្សយ៉ាទី ក៏សម្រេចចិត្ត ដើរលើផ្លូវនាង អាំ និង ជម្ពូ ដែរ ដោយបានថតរូបជាមួយគ្នា ជាលើកដំបូង ក្នុងខួបនាង សោភ័ណ្ឌ លីនដា ហើយអង្គុយតុ រួមគ្នាទៀតផង ដែរអ្នកណាក៏ដឹងថា នាងទាំងពីរមិនត្រូវគ្នាដែរ តើនេះជាសញ្ញាត្រូវគ្នាវិញឬយ៉ាងណា?

ប្រភពមួយ បាននិយាយថា អ្នកទាំងពីរកំពុងតែចង់បន្សាបពាក្យថា មិនត្រូវគ្នា ព្រោះពួកនាងមិនចង់ មានឈ្មោះថា តារាឈ្លោះតែគ្នា ។ ម្យ៉ាងកន្លងមករឿងវាមិនធំដុំខ្លាំង រហូតផ្សះផ្សាមិនបាននោះទេ តែការថតរូបជាមួយគ្នានេះ គេឃើញនាង គង់ វង្សយ៉ាទី ញញឹមមិនសូវចេញ ពីចិត្តដូចជា មានអ្វីម្យ៉ាងលាក់ក្នុងចិត្តរបស់នាង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល