ភ្នំពេញ៖ ខណៈដែលក្នុងពេលបច្ចុប្បន្ននេះ មានទស្សនិកជនជាច្រើនបាន បង្ហាញប្រតិកម្មរិះគន់ខ្លាំងៗ ទៅលើផលិត កម្ម និងតារាចម្រៀងថា ចាំតែចម្លងបទចម្រៀង ពីប្រទេសជិតខាងមកច្រៀង ដោយមិនគិតរិះ រកទំនុកភ្លេងថ្មីខ្លួនឯង ឡើយ ។ នៅក្នុងនោះដែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ វិស័យបទចម្រៀងក្នុងប្រទេសនោះ ឌីជេ ក្តឹប បានចេញ មុខបេ្តជ្ញាចិត្តថា លោកនឹងខំប្រឹងនិពន្ធបទចម្រៀង Original បម្រើអារម្មណ៍ទស្សនិកជន ដោយប្រកាន់គោលការ មិនចម្លង ពីគេដាច់ខាត ហើយចេញលក់ក្នុងផលិតកម្មរបស់ខ្លួន គឺផលិតកម្ម «Camtrax» ។

តាមរយៈសារខ្លីមួយ ដែល ឌីជេ ក្តឹប បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានសរសេរ ជាភាសាខ្មែរ បង្ហាញពីការតាំងចិត្តយ៉ាងមុតមាំថា «ខ្ញុំសន្យានឹងខ្លួនឯង ឪពុកម្ដាយ បងប្អូន មិត្តភក្តិ និង all friends ទាំងអស់ថា ពីពេលនេះ រហូតដល់ដង្ហើមចុងក្រោយ ខ្ញុំនឹងខំប្រឹងប្រែងធ្វើបទចម្រៀងថ្មី ឲ្យអស់ពីសមត្ថភាព original សម្រាប់អ្នក គ្រប់គ្នា…. »។

បន្ទាប់ពី ឌីជេ ក្តឹប បានបង្ហាញសារតាំងចិត្តយ៉ាងមុតមាំ ដោយប្ដេជ្ញាផលិតបទចម្រៀង មិនចម្លងពីគេនោះ ត្រូវបាន ទស្សនិកជន និង Fan របស់លោកបានសម្តែងការគាំទ្រ និងលើកទឹកចិត្ត លោកជាច្រើន ហើយតាមរយៈការបង្ហាញ សារបែបនេះ ទស្សនិកជនរំពឹងថា និងមានអ្នកនិពន្ធ ក៏ដូចជាផលិតកម្មក្នុងស្រុកជាច្រើននឹងប្រកាន់គោលជំហរបែប នេះដូច ឌីជេ ក្ដឹប ដើម្បីលើកកម្ពស់វិស័យសិល្បៈខ្មែរ ឲ្យរីកចម្រើន ដូចប្រទេសនានាលើសកលលោក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល