ភ្នំពេញ៖ ពិធីការិនីការិនីរូបស្រស់សោភា កញ្ញា ជីជី កាលពីពេលមុន ធ្លាប់មានការលេចឮនូវ
ពាក្យចចាមអារ៉ាម អំពីរឿងមានទំនាក់ទំនងស្នេហាជាមួយប្តីគេ (ស្នេហាត្រីកោណ) តាមរយៈ
ការនិយាយតៗគ្នា ក៏ដូចជាបណ្តាញសារព័ត៌មាន មួយចំនួនដែលបានចុះផ្សាយ។ រឿងទាំងនោះ មិនទាន់នឹងមានភាពស្ងប់ស្ងាត់ប៉ុន្មានផង ស្រាប់តែពេលនេះ ជីជី ជួបនូវបញ្ហាដោយគេដាក់ការ
សង្ស័យថា កំពុងលួចមានទំនាក់ទំនងស្នេហា ជាមួយនឹងបុរសវ័យក្មេងម្នាក់ មានវ័យប្រហាក់
ប្រហែលគ្នា។

បើទោះបីជា ជីជី កំពុងតែមានភាពល្បីល្បាញ និងទទួលបានការគាំទ្រ ពីទស្សនិកជនជាច្រើន
យ៉ាងណាក៏ដោយ ក៏ពិធីការិនីមានប្រជាប្រិយភាពរូបនេះ នៅតែជៀសមិនផុត ពីបញ្ហារឿងអា-
ស្រូវ ដែលតែងតែលេចឮជារឿយៗ ម្តងថាអញ្ចេះម្តងថាអញ្ចុះមិនចប់ ទាល់តែសោះ។

បើតាមប្រភពព័ត៌មាន ពីអ្នកនៅជិតដិតជាមួយតារារូបនេះ បានឱ្យដឹង ថាពិធីការិនីគ្រងតំណែង
កម្មវិធី “រាត្រីកំសាន្ត” ក្នុងស្ថានីយទូរទស្សន៍ ស៊ីធីអិន រូបនេះ គេឃើញ នាងឧស្សាហ៍បណ្តើរ
ប្រុសក្មេងម្នាក់ ទៅចូលតាមកន្លែងសប្បាយៗមួយចំនួនដូចជា ក្លឹបកំសាន្តជាដើម។ ទន្ទឹមជា-
មួយនឹង ភាពស្និទ្ធស្នាលរវាងនាង និងបុរសវ័យក្មេងម្នាក់នោះ ត្រូវបានគេដឹងថា មានលក្ខណៈ
កំពុងតែផ្តើមសាងជីវិតស្នេហា ដ៏ផ្អែមជាមួយគ្នា ។

ប្រភពខាងលើ បាននិយាយាទៀតថា ពិធីការិនី ជីជី ដែលមានរូបសម្រស់ ស្រស់ស្អាត ស្រដៀង
កូនកាត់ចិនរូបនេះ បើនិយាយពីការដើរលេងកំសាន្តសប្បាយ នៅតាមក្លឹបទំនើបៗនានា ក៏នាង
មានឱកាសច្រើន ក្នុងការបង្ហាញភាពស្និទ្ធស្នាលជាមួយ គូ ស្នេហ៍ជាបុរសវ័យក្មេងម្នាក់នេះទៀត
ផង។ ថ្មីៗកន្លងមកនេះ គេក៏បានឃើញ ជីជី បណ្តើរប្រុសក្មេងម្នាក់ ចុះពីលើឡានស៊េរីទំនើបដើរ
សំដៅចូលទៅទិញសំភារៈ នៅក្នុងហាងមួយកន្លែងនៅរាជធានីភ្នំពេញ ក្នុងរូបភាពជិតស្និទ្ធជាមួយ
គ្នាបំផុត។

ជុំវិញការលេចធ្លាយនូវព័ត៌មាន ទំនាក់ទំនងស្នេហារវាង កញ្ញា ជីជី ជាមួយនឹងបុរសវ័យក្មេងនេះ
គេហទំព័រ LookingTODAY មិន អានទាក់ទង ដើម្បីសុំការបំភ្លឺពី កញ្ញា ជីជី បាននៅឡើយទេ នៅ
ថ្ងៃនេះ ដោយសារលេខទូរសព័ព្ទរបស់នាង មិនអាចទំនាក់ ទំនងបាន។ប៉ុន្តែ LookingTODAY រង់
ចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខមកបកស្រាយ ពីសំណាក់ កញ្ញា ជីជី ដោយក្តីរីករាយនៅ
ពេលក្រោយ។

ជាការពិត តារាសម្តែង តារាចម្រៀង ពិធីករ-ពិធីការិនី ដែលមានឈ្មោះបោះសម្លេង ពួកគេតែង
តែជួបប្រទះនូវរឿងរ៉ាវស្នេហា ជាមួយនឹងនរណាម្នាក់ ជាពិសេសជាមួយមនុស្ស មានអំណាច
មានលុយច្រើន ប៉ុន្តែអ្វីជាកាពិត ឬមិនពិតនោះ គឺវាស្រ័យលើបុគ្គលម្នាក់នោះ ជាអ្នកដឹងពីអ្វីដែល
ខ្លួនឯងបានប្រព្រឹត្ត ប៉ុណ្ណោះ៕

ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល