បន្ទាយមានជ័យ : កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិត ស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌ ខេត្តស្វាយរៀង បានចាប់ខ្លួន ស្រ្តីម្នាក់ នៅរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ ពីបទឆបោកលុយអ្នកដទៃ ចំនួន៨ពាន់ដុល្លារ ពីខេត្តស្វាយរៀង ហើយ មក សម្ងំលាក់ខ្លួន ជាមួយកូន នៅហាងមួយកន្លែង ក្នុងភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្រ្តីរូបនេះមានឈ្មោះ រ៉ា ផានី អាយុ២៨ឆ្នាំរស់នៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបាន លោក ហឹុង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង ចេញដីកាបញ្ជាអោយចាប់ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ពីបទបោក ដោយជំពាក់ប្រាក់ឈ្មោះ រស់ សម្បត្តិ ចំនួន៨ពាន់ដុល្លារ តែមិនសង។

ក្រោយការចាប់ខ្លួន ស្រ្តីរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ខេត្តស្វាយរៀងវិញ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល