ភ្នំពេញ៖ ខណៈដែលពន្លកស្នេហ៍ របស់អ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងគូស្នេហ៍ថ្មោងថ្មី លោក ឡុង ហេង កំពុងតែមាន ភាពផ្អែមល្ហែម ប្រៀបដូចទឹកឃ្មុំនោះ បានធ្វើឲ្យគូស្នេហ៍មួយនេះ កំពុងតែត្រៀមខ្លួន ដឹកដៃគ្នា ភ្ជាប់ពាក្យតាមប្រពៃណី នៅក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។ ការត្រៀមខ្លួនភ្ជាប់ពាក្យនេះ ត្រូវបានគេដឹងថា បន្ទាប់ពីអ្នកទាំងពីបានដឹងចិត្តគ្នាច្បាសស់ ក្នុងជម្រៅស្នេហា រហូតបុរសរូបនោះ បានបញ្ចេញកាដូ ដ៏មានតម្លៃនូវគ្រឿងពេជ្រមួយឈុត ជូនដល់ម្ចាស់ស្នេហ៍ ចន ច័ន្ទលក្ខិណា ក្នុងថ្ងៃខួបកំណើត ដើម្បីបញ្ជាក់ពីសក្ខីភាពស្នេហ៍ស្មោះ។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាសម្តែងចាស់វស្សា និងអតីតភរិយា របស់លោក យុត្ថារ៉ា ឆានី គឺ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងថា បើទោះជាចំណងស្នេហ៍របស់អ្នកនាង និងគូស្នេហ៍ថ្មី ទើបតែដុះពន្លកមើល ចិត្តថ្លើមគ្នាបានប្រមាណជិតមួយឆ្នាំ ក៏ពិតមែន តែទំហំចិត្តដែលស្រឡាញ់យល់ចិត្តថ្លើមគ្នា រវាងនាង និងគូស្នេហ៍ គឺមានភាពស៊ីជម្រៅ ស្រឡាញ់គ្នាខ្លាំងណាស់ ដែលនាងគិតថា ពិតជាសំណាងណាស់ ដែលបានជួបបុរសល្អ យកចិត្តទុកដាក់ស្រលាញ់នាង ខ្លាំងបែបនេះ ហើយនាងរំពឹងថា ចំណងស្នេហ៍មួយនេះ និងនៅស្ថិតថេរ រហូតទៅ ។

តារាស្រីរាងខ្ពស់ស្រឡះ ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងទៀតថា «គាត់ (គូស្នេហ៍) ជាបុរសម្នាក់ ដែលល្អគាត់ ជាមនុស្សដែលមាន ទំនួលខុសត្រូវលើអ្នក ដែលគាត់ស្រឡាញ់ ហេតុនេះខ្ញុំ និងគាត់បាននិយាយគ្នា ហើយថា បើចំណងស្នេហ៍នេះ មិនមានអ្វីប្រែប្រួលទេគាត់ និងនាំចាស់ទុំ មកចូលស្តីដណ្តឹងខ្ញុំ តាមប្រពៃណីហើយពួកយើង ទាំងពីរនាក់ នឹងភ្ជាប់ពាក្យជាមួយគ្នា នៅក្នុងរយៈពេលកន្លះឆ្នាំ ខាងមុខនេះ…» ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅអ្នកនាង មិនទាន់ចង់ទម្លាយព័ត៌មាននេះ ប្រាប់ដល់ទស្សនិកជនទេ រង់ចាំដល់ពេលហើយ មានកម្មវិធីគឺទម្លាយតែម្តង ទើបមានការភ្ញាក់ផ្អើល ព្រោះថា អ្វីក៏ដោយវាអាចនឹងមានការប្រែប្រួលខ្លះៗ ។ ដូច្នេះនាងមិនចង់និយាយមុនទេ ខ្លាចដល់ពេលកំណត់ ស្រាប់មានការប្រែប្រួល ធ្វើឲ្យទស្សនិកជនគិតថា យើងកុហក និយាយមិនពិត និងអាចធ្វើឲ្យមហាជន មានការយល់ច្រឡំក៏ថាបាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល