Moana គឺជារឿងបែបតុក្កតាចុងក្រោយរបស់ផលិតកម្ម Disney ក្នុងឆ្នាំ២០១៦។ មានអ្នកទស្សនាជាច្រើនបាននិយាយថារឿងនេះជារឿងដែលធ្វើឲ្យពួកគេមានកំលាំងចិត្តតស៊ូក្នុងជីវិតពីព្រោះតួអង្គនៅក្នុងរឿង Moana ជាក្មេងស្រីក្លាហ៊ានពុះពារគ្រប់ឧបសគ្គដើម្បីជីវិតរបស់នាងរួមទាំងគ្រួសារផងដែរ។សេចក្តីក្លាហ៊ានមិនចុះញមមួយនេះបានធ្វើឲ្យទស្សនិកជនរំភើបស្រក់ទឹកភ្នែកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Moana បានធ្វើនូវអ្វីដែលនាងតែងតែស្រមៃចង់ធ្វើតាំងពីនៅកុមារភាពទោះបីជាមានការរារែងពីឳពុកនាងក៏ដោយ។ រឿង Moana ទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថានៅក្នុងស្រុករឺក៏ក្រៅស្រុកដោយមានអ្នកល្បីជាច្រើននិយាយពីរឿងនេះមិនដាច់ពីមាត់ថាជារឿងមួយដែលខុសពីរឿងតុក្កតាផ្សេងៗទៀតវាបង្កប់ទៅដោយអត្ថន័យអប់រំនិងលើកទឹកចិត្តជាច្រើនលើសពីនេះទៅទៀតការផលិតចេញជារឿងនេះមួយត្រូវបានឆ្លងកាត់ការសំរិតសំរាំងយ៉ាងខ្លាំងដោយក្រុមការងាររបស់ផលិតកម្ម Disney នេះត្រូវទៅមើលភូមិសាស្រ្តអាកាសធាតុរួមទាំងការរស់នៅរបស់ប្រជាជននៅលើកោះមួយនោះដើម្បីផលិតបានរឿងមួយដែលមានភាពរស់រវើកនិងបង្ហាញឲ្យមនុស្សជុំវិញពិភពលោកទាំងមូលដឹងលឺពីរបៀបរស់នៅរបស់ប្រជាជននៅលើកោះនោះផងដែរ។ អ្វីដែលអស្ចារ្យជាងនេះទៀតគឺតួឯកស្រីដែលមានឈ្មោះថា Moana គឺបានគូរចេញពីមនុស្សពិតដែលនាងជាជនជាតិអាមេរិចឈ្មោះ Auli'i Cravalho ហើយនាងទើបតែមានអាយុ១៦ឆ្នាំតែប៉ុណ្ណោះ។ មិនត្រឹមតែសាច់រឿងទេដែលធ្វើឲ្យគេសរសើរសូមបីតែបទចំរៀងដែលមាននៅក្នុងរឿងក៏ត្រូវបានគេចាំអារម្មណ៏យ៉ាងខ្លាំងដូចគ្នា នោះគឺ How Far I’ll Go ច្រៀងដោយ Alessia Cara។ Moana មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយកុំភ្លេចទៅទស្សនាទាំងអស់គ្នា។

ចុចទីនេះដើម្បីទស្សនា trailer

<object width="480" height="380" data="http://www.youtube.com/v/_z9H17Qqr8E&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/_z9H17Qqr8E&rel=1" /></object>

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់ អាទិត្យ។

ប្រភព ៖ Westec Media Limited