(ភ្នំពេញ)៖ ស្របពេលដែល មួយរយៈពេលចុងក្រោយនេះ មានតារាខ្មែរមួយចំនួន បាននិយមជ្រើសយកការស្លៀកពាក់ ពីនារីស្រគត់ស្រគំ មកលេងខ្លួនសិចស៊ី បែបនារីអឺរ៉ុប ហើយក៏មានតារាស្រីខ្លះ ត្រូវរងនូវព្រនង់នៃការរិះគន់ ពីសំណាក់មហាជនអ្នកគាំទ្រ ពេលនេះតារាសម្តែងស្រីរូបស្រស់ កញ្ញា សួង សាខារ៉ានីត ក៏បានបង្ហាញ ពីចំណាប់អារម្មណ៍របស់ខ្លួនថា នាងក៏ចូលចិត្តភាពទាន់សម័យ ដូចគ្នានឹងតារាស្រីផ្សេង ទៀតដែរ ប៉ុន្តែការស្លៀកពាក់សិចស៊ីរបស់នាង ក៏ត្រូវមើលទៅលើទីតាំងផងដែរ។

ឆ្លើយតបនឹងសំណួរ ដែលសួរថា តើកញ្ញា សួង សាខារ៉ានីត មិនខ្លាចការរិះគន់ ពីទស្សនិកជនទេឬ បានជាកន្លងមក ឃើញមានបង្ហោះរូបភាព ស្លៀកពាក់ខើចខ្លីសិចស៊ីបែបនេះ? ត្រង់ចំណុចនេះ ត្រូវបានតារាសម្តែងចង្កាស្រួច កញ្ញា សួង សុខារ៉ានីត បានថ្លែងប្រាប់ឲ្យដឹងថា «សម្រាប់ខ្ញុំផ្ទាល់ គិតថា បងប្អូនគាត់ច្បាស់ជា ចេះបែងចែកហើយថា យ៉ាងម៉េចនោះ បើមិនអ៉ីចឹងទេ ច្បាស់ជាពួកគាត់នាំគ្នា ជេរផ្អើលតាំងពីខ្ញុំ ផុសដំបូងៗម្ល៉េះ!»។

កញ្ញា សួង សាខារ៉ានីត បាននិយាយទៀតថា «វាជាកាពិត សម្លៀកបំពាក់ទៅវត្តផ្សេង សម្លៀកបំពាក់ទៅហាត់ប្រាណ ហែលទឹកផ្សេង។ និយាយទៅ កាលពីគេផ្អើលជេរ អ្នកដែលស្លៀកពាក់សិចស៊ី កាលពីមុនក៏មានអ្នកកាសែតខ្លះ គាត់ក៏បានភ្ជាប់ទូរស័ព្ទ មកសម្ភាសន៍ សួរនាំ យោបល់ពីខ្ញុំថា យល់យ៉ាងម៉េចដែរ? ហើយខ្ញុំឆ្លើយប្រាប់គាត់ថា សម្រាប់ខ្ញុំផ្ទាល់ គឺខ្ញុំជាមនុស្សស៊ីវីល័យ គឺខ្ញុំក៏ចូលចិត្តសម្លៀកបំពាក់ លេងខ្លួនទាន់សម័យដែរ!»។

ជាមួយគ្នានេះ កញ្ញា សួង សាខារ៉ានីត ក៏បានបញ្ជាក់បន្ថែមថា ចំពោះការលេងខ្លួន ឬស្លៀកពាក់សិចស៊ី ណាមួយ គឺយើងក៏ត្រូវគិតពីទីតាំងផងដែរ ថាតើគួស្លៀកពាក់បែបណា? ហើយស្លៀកពាក់ទៅ តើវាអាក្រក់មើល សមឬមិនសមនឹងខ្លួនយើងឬអត់?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង